Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល បង្កឲ្យមានការព្រមានជម្លៀសមនុស្សលើកោះ ហុកកៃដូ

បានផុស

នៅ

មន្ត្រីយោធាកូរ៉េខាងត្បូងបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី១៣ខែមេសា។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីខាងលើមិនបង្ហាញព័ត៌មានលម្អិតអំពីរយៈចម្ងាយ ឬរយៈកម្ពស់របស់មីស៊ីល ឬថាតើវាបណ្តាលឲ្យមានមនុស្សរបួស ឬបង្កការខូចខាតរចនាសម្ព័ន្ធណាមួយឬអត់នោះទេ។

ការបាញ់បង្ហោះ ដែលក៏ត្រូវបញ្ជាក់ដោយរដ្ឋាភិបាលទីក្រុងតូក្យូផងដែរនោះ បានជំរុញឲ្យមន្ត្រីជប៉ុនចេញបញ្ជាជម្លៀសប្រជាជននៅតំបន់ហុកកៃដូ បន្ទាប់ពីគេសង្ស័យថា គ្រាប់ផ្លោងនឹងធ្លាក់នៅជិតទឹកដីភាគខាងជើងមួយនេះ។

(រូបថត៖ AP)

សារជូនដំណឹងដែលចេញដោយរដ្ឋាភិបាលនៅពេលនោះ បានព្រមានថា “ត្រូវជម្លៀសជាបន្ទាន់ ចូលទៅបន្ទប់ក្រោមដី។ មីស៊ីលនឹងធ្លាក់ចូលទៅក្នុងសមុទ្រក្បែរកោះហុកកៃដូនៅម៉ោង ៨:០០ ព្រឹក”។

ប៉ុន្តែ ក្រោយមក អាជ្ញាធរជប៉ុនបានដកការជូនដំណឹងវិញ ដោយនិយាយថា ប្រព័ន្ធប្រកាសអាសន្នបានព្យាករខុសដែលថា មីស៊ីលនឹងធ្លាក់នៅជិតកោះនេះ។

គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះមីស៊ីលផ្លោងទី៩ ដែលកូរ៉េខាងជើងអនុវត្តចាប់តាំងពីដើមឆ្នាំ២០២៣មក។ យ៉ាងណា កាលពីឆ្នាំមុន កូរ៉េខាងជើងបានបញ្ចប់ការសាកល្បងមីស៊ីលផ្លោងចំនួន ៣៧គ្រាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ កូរ៉េខាងជើង បាញ់មីស៊ីលទៅសមុទ្រជប៉ុន មុនកិច្ចប្រជុំ Yoon-Kishida

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម