Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន សុំយន្តហោះចម្បាំងពីអាមេរិក ដោយផ្ទាល់

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្នើសុំយន្តហោះចម្បាំងពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ដោយផ្ទាល់ កាលពីថ្ងៃពុធទី១២ខែមេសា។

យន្តហោះចម្បាំង F-15 (រូបថត៖ កងទ័ពអាកាសអាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងជាមួយលោក Austin នៅឯមន្ទីរបញ្ចកោណ លោក Shymhal បាននិយាយថា អ៊ុយក្រែនកំពុងបង្កើត “សម្ព័ន្ធយន្តហោះចម្បាំង” ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ហើយសហរដ្ឋអាមេរិកនឹងក្លាយជាអ្នកចូលរួមដ៏សំខាន់បំផុត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបរិច្ចាគយន្តហោះមែន។

លោកនិយាយថា “នៅក្នុងសង្គ្រាមសម័យទំនើប ឧត្តមភាពដែនអាកាស មានសារសំខាន់ណាស់។ នោះហើយជាមូលហេតុដែលអ៊ុយក្រែនកំពុងផ្តួចផ្តើមបង្កើតនូវអ្វីដែលគេហៅថា “សម្ព័ន្ធយន្តហោះចម្បាំងថ្មី” ហើយយើងកំពុងអញ្ជើញសហរដ្ឋអាមេរិកឲ្យក្លាយជាអ្នកចូលរួមដ៏សំខាន់បំផុត។ អាមេរិកអាចបង្ហាញភាពជាអ្នកដឹកនាំរបស់ខ្លួនម្តងទៀត ដោយផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះ F-15 ឬ F-16”។

បន្ថែមពីលើយន្តហោះ F-15 និង F-16 លោក Shymhal និយាយថា អ៊ុយក្រែនក៏ត្រូវការប្រព័ន្ធការពារអាកាសបន្ថែមទៀតផងដែរ ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។

កិច្ចប្រជុំរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ លោក Austin មិនបានឆ្លើយតបច្បាស់ៗចំពោះសំណើរបស់អ៊ុយក្រែនសម្រាប់យន្តហោះចម្បាំងដោយផ្ទាល់ទេ ប៉ុន្តែនិយាយថា សហរដ្ឋអាមេរិក នឹងបំពេញតម្រូវការផ្នែកការពាររបស់អ៊ុយក្រែននៅនិទាឃរដូវ និងផុតពីនេះ។

គួរបញ្ជាក់ថា សំណើរបស់អ៊ុយក្រែន ធ្វើឡើងចំពេលកងកម្លាំងទីក្រុងកៀវ រៀបចំសម្រាប់ការវាយលុកនិទាឃរដូវ ដើម្បីដណ្តើមមកវិញនូវទឹកដីដែលរុស្ស៊ីកាន់កាប់ នៅភាគខាងត្បូងនិងខាងកើត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AA

ចុចអាន៖ មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម