ព័ត៌មានអន្ដរជាតិ
ឯកសារបែកធ្លាយ៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងអូសបន្លាយហួសឆ្នាំ២០២៣
ឯកសាររបស់ក្រសួងការពារជាតិអាមេរិកអាមេរិក ដែលបែកធ្លាយលើអ៊ីនធឺណិត បានបង្ហាញថា សង្គ្រាមពេញទំហឹងរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន កំពុងក្លាយជាជម្លោះអូសបន្លាយដែលនឹងបន្តហួសឆ្នាំ២០២៣ទៅទៀត។

ឯកសារមួយក្នុងចំណោមឯកសារចុះថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៣ ដែលមានចំណងជើងថា “សមរភូមិសម្រាប់តំបន់ Donbas ទំនងជាឆ្ពោះទៅរកភាពជាប់គាំងពេញមួយឆ្នាំ២០២៣” បានគូសបញ្ជាក់ថា រុស្ស៊ីទំនងជាមិនអាចដណ្តើមយកផ្នែកភាគខាងកើតអ៊ុយក្រែនបានទេ។
អ្នកសរសេរកំណត់ត្រាវាយតម្លៃចារកម្មបានលើកឡើងថា “យុទ្ធនាការរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ទំនងជាឈានទៅរកភាពជាប់គាំង ដែលរារាំងដល់គោលដៅរបស់ទីក្រុងមូស្គូក្នុងការដណ្តើមយកតំបន់ទាំងមូលនៅឆ្នាំ២០២៣”។

យោងតាមឯកសារដដែល, “យុទ្ធសាស្ត្រទាំងនេះ បានកាត់បន្ថយកម្លាំង និងឃ្លាំងអាវុធរបស់រុស្ស៊ីមួយកម្រិតទៀត ដែលរារាំងដល់ការប្រមូលកម្លាំង ធ្វើឲ្យអង្គភាពរុស្ស៊ីចុះខ្សោយ និងធ្វើឲ្យខូចដល់គោលដៅនៃសង្រ្គាមរបស់ទីក្រុងមូស្គូ ដែលបណ្តាលឲ្យសង្រ្គាមអូសបន្លាយហួសឆ្នាំ២០២៣”។
ឯកសារចារកម្មយោធាអាមេរិកក៏បញ្ជាក់ដែរថា ទាំងរុស្ស៊ីនិងអ៊ុយក្រែន មានភាពធន់នឹងការប្រយុទ្ធកម្រិតមធ្យម ដែលនេះមានន័យថា ភាគីទាំងពីរទំនងជានឹងបន្តការប្រយុទ្ធសម្រាប់ពេលខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY

-
KPT+៣៨ នាទីutes ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់