Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីតាលី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារលំហូរជនចំណាក​ស្រុក

បានផុស

នៅ

អ៊ីតាលីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ ខែដើម្បីដោះស្រាយបញ្ហាការកើនឡើងនៃលំហូរជនចំណាកស្រុកដែលចូលមកអ៊ីតាលីតាមរយៈសមុទ្រមេឌីទែរ៉ាណេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មានរដ្ឋ ANSA បាននិយាយថា រដ្ឋាភិបាលបានអនុម័តវិធានការនេះ បន្ទាប់ពីសំណើរបស់រដ្ឋមន្ត្រីការពារជនស៊ីវិល Nello Musumeci ។

លោក Musumeci និយាយថា ទោះបីជាដាក់ប្រទេសក្នុងភាពអាសន្នក៏ដោយ តែបញ្ហានៅមិនអាចដោះស្រាយបាននោះឡើយ បើមិនមានការអន្តរាគមន៍ប្រកបដោយមនសិការ ​និងទទួលខុសត្រូវរបស់សហភាពអឺរ៉ុប ។

ទន្ទឹមនឹងនេះ លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni និយាយថា ការសម្រេចចិត្តនេះ គឺមានគោលបំណងដើម្បីធ្វើឲ្យការឆ្លើយតបកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះការគ្រប់គ្រងលំហូរជនចំណាកស្រុក ។

គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជនចំណាកស្រុក និងជនភៀសខ្លួនមកពីអាហ្វ្រិកខាងជើង ដែលមកដល់ឆ្នេរសមុទ្រភាគខាងត្បូងអ៊ីតាលី មានការកើនឡើង​គួរឲ្យកត់សម្គាល់ ដោយមានជាង ៣ ពាន់នាក់ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ ត្រាំ ៖ រុស្ស៊ី មិនមែនជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ទេ ហើយក៏ មិនប្រាប់ថា ប្រទេសណាធ្វើនោះដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម