Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដឹងរឿង ណាតូ គ្រប់យ៉ាងរួចទៅហើយ មុនធ្លាយឯកសាររបស់មន្ទីរ​បញ្ចកោណទៅទៀត

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា តាមពិតទៅរុស្ស៊ីបានដឹងពីសកម្មភាពចូលរួមរបស់ប្រទេសជាសមាជិកអង្គការណាតូនៅអ៊ុយក្រែនរួចទៅហើយ មុនពេលលេចធ្លាយឯកសារសម្ងាត់ចុងក្រោយបង្អស់របស់មន្ទីរបញ្ចកោណទៅទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov លើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូបានដឹងហើយថា ក្រុមអ្នកប្រយុទ្ធ និងគ្រូបង្ហាត់បង្រៀន ក៏ដូចជាអ្នកជំនាញធ្វើសង្គ្រាមមកពីប្រទេសណាតូទាំងអស់ បានចូលរួមជួយអ៊ុយក្រែនក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ី នៅមុនពេលលេចធ្លាយឯកសាររបស់មន្ទីបញ្ចកោណ ។

អ្នកនាំពាក្យរូបនេះបានប្រាប់អ្នកព័ត៌មានថា “យើងមិនដឹងពីឯកសារទាំងនេះអាចទុកចិត្តបានកម្រិតណានោះទេ ប៉ុន្តែយើងដឹងព័ត៌មានថា មានគ្រូ និងក្រុមអ្នកប្រយុទ្ធជាច្រើនមកពីប្រទេសណាតូ រួមទាំងចក្រភពអង់គ្លេសផងនោះ បានចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន” ។

ឯកសារកំពូលសម្ងាត់របស់មន្ទីរបញ្ចកោណដែលបានលេចធ្លាយតាមអ៊ីនធឺណិតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ផ្តល់នូវព័ត៌មានលម្អិតដ៏រសើបលើប្រធានបទសន្តិសុខជាច្រើន រួមទាំងបញ្ហាអ៊ុយក្រែន ចិន និងមជ្ឈិមបូព៌ា ក៏ដូចជាការលាតត្រដាងពីសកម្មភាពចារកម្មរបស់អាមេរិកទៅលើមន្ត្រីនៅក្នុងប្រទេសសម្ព័ន្ធមិត្ត ដូចជាកូរ៉េខាងត្បូងជាដើម ។

ម្យ៉ាងទៀត យោងតាមឯកសារនេះក៏បានលាតត្រដាងផងដែរថា ក្រុមអ្នកប្រយុទ្ធនៃអង្គភាពកងកម្លាំងពិសេសរបស់ប្រទេសណាតូ គឺពិតជាមានវត្តមាននៅលើទឹកដីរបស់អ៊ុយក្រែនប្រាកដមែន ។

គួរបញ្ជាក់ថា​ ការលេចធ្លាយនេះកើតឡើង ចំពេលមានឯកសារកំពូលសម្ងាត់បែកធ្លាយជាបន្តបន្ទាប់ អាចនឹងត្រូវរុស្ស៊ីរៀបចំទុក ដើម្បីធ្វើឲ្យបែកបាក់ដល់កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឯកសារបែកធ្លាយ៖ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នឹងអូសបន្លាយហួសឆ្នាំ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម