ព័ត៌មានអន្ដរជាតិ
ដឹងហើយ រយៈចម្ងាយហោះហើររបស់មីស៊ីលដែល កូរ៉េខាងជើង បាញ់ព្រឹកមិញ
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើង បាញ់ឆ្ពោះទៅទិសខាងកើតក្បែរទីក្រុងព្យុងយ៉ាង បានហោះហើយក្នុងរយៈចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ។
ទោះយ៉ាងណា អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) មិនបានបង្ហាញពីរយៈកម្ពស់របស់មីស៊ីលនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើង គឺត្រូវបានបាញ់ចេញពីទីតាំងក្នុងដី ហើយនៅមុំដ៏ខ្ពស់មួយ ។
ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Hamada Yasukazu បាននិយាយថា មីស៊ីលដែលកូរ៉េខាងជើងបាញ់នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ គឺជាមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ ICBM ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយបង្ហាញថា មីស៊ីលបានធ្លាក់នៅលើទឹកដីរបស់ប្រទេសជប៉ុន ឬចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននោះទេ ។
គួរបញ្ជាក់ថា នេះគឺជាការបាញ់បង្ហោះមីស៊ីលផ្លោងទី ៩ ហើយរបស់កូរ៉េខាងជើង ចាប់តាំងពីដើមឆ្នាំ ២០២៣ មក ខណៈកាលពីឆ្នាំមុន កូរ៉េខាងជើងបានបញ្ចប់ការសាកល្បងមីស៊ីលផ្លោងចំនួន ៣៧ គ្រាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង បាញ់មីស៊ីល បង្កឲ្យមានការជម្លៀសមនុស្សលើកោះ ហុកកៃដូ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា