Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត FBI ចាប់ខ្លួនអ្នកធ្វើឲ្យលេចធ្លាយឯកសាររបស់មន្ទីបញ្ចកោណហើយ

បានផុស

នៅ

ទីបំផុតប៉ូលិស FBI បានចាប់ខ្លួនអ្នកដែលធ្វើឲ្យលេចធ្លាយឯកសារកំពូលសម្ងាត់របស់មន្ទីរបញ្ចកោណ ពាក់ព័ន្ធនឹងព័ត៌មានរសើប ក៏ដូចជាការលាតត្រដាងអាថ៌កំបាំងអំពីសង្គ្រាមនៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់អាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

FBI បានចាប់ខ្លួនលោក Jack Teixeira អាយុ ២១ ឆ្នាំជាឆ្មាំជាតិដែនអាកាសជាមួយនឹងបក្ខពួកប្រហែល ២០ នាក់ទៀត បន្ទាប់ពីបានដឹកនាំក្រុមមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Discord ជជែកគ្នាអំពីវីដេអូហ្គេម ការបាញ់កាំភ្លើង និងមនោគមវិជ្ជាប្រកាន់ពូជសាសន៍ ។

Teixeira ត្រូវ​​គេ​សង្ស័យ​ថា ​បានធ្វើឲ្យ​លេច​ធ្លាយ​ព័ត៌មានស៊ើបការណ៍​រាប់រយ​ទំព័រដែលមានឈ្មោះថា “កំពូលអាថ៌កំបាំង” ។ ឯកសារទាំងនោះមានការវាយតម្លៃអំពីសមត្ថភាពប្រយុទ្ធ និងការស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមទាំងអ៊ីស្រាអែល និងកូរ៉េខាងត្បូងផងដែរ ។

ទន្ទឹមនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Patrick Ryder បាននិយាយទៅកាន់អ្នកសារព័ត៌មានថា មន្ត្រីមន្ទីរបញ្ចកោណកំពុងពិនិត្យពីរបៀប និងអ្នកពាក់ព័ន្ធដែលព័ត៌មានអាថ៌កំបាំងទាំងនោះត្រូវបានចែករំលែក ។

ទោះយ៉ាងណា លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបំពាននេះមិនបង្ហាញពី “ផលវិបាកដ៏អស្ចារ្យ” នោះទេ ប៉ុន្តែអ្វីដែលលោក​មាន​ការ​ព្រួយ​បារម្ភនោះ គឺការលេចធ្លាយឯកសារដោយរដ្ឋាភិបាលខ្លួនឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន ប្រាប់មូលហេតុមិនទាន់បើកការវាយលុកទៅ រុស្ស៊ី វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម