Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន អនុញ្ញាតឲ្យសាងសង់កាស៊ីណូជាលើកដំបូងនៅក្នុងប្រទេស

បានផុស

នៅ

ក្រុមមន្រ្តីរដ្ឋាភិបាលជប៉ុន បានអនុញ្ញាតឲ្យដំណើរការគម្រោងរមនីយដ្ឋានថ្មីមួយនៅក្នុងទីក្រុង Osaka ដែលគម្រោងនេះ នឹងសាងសង់ចេញជា កាស៊ីណូ ដំបូងនៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅព្រឹកថ្ងៃសៅរ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងរមនីយដ្ឋាន និងកាស៊ីណូនេះ គ្រោងនឹងចំណាយការសងសង់ដល់ប្រមាណ១៣.៥ ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៩ខាងមុខនេះ។ គម្រោងរមនីយដ្ឋាន និងកាស៊ីណូនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទងភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានក្នុងចំនួន២០លាននាក់។

គួរជម្រាបជូនថា កាស៊ីណូ នៅតែជាអាជីវកម្មខុសច្បាប់នៅក្នុងប្រទេសជប៉ុនរហូតមកដល់ឆ្នាំ២០១៨ ប៉ុន្តែ បើទោះបីមានការអនុញ្ញាតឲ្យស្របច្បាប់វិញក៏ដោយ ក៏គម្រោងបង្កើតក្រុមហ៊ុនល្បែងជាលើកដំបូងនៅក្នុងប្រទេសជប៉ុននៅតែគាំងដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន។ នេះ គឺដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ និងរឿងអាស្រូវពុករលួយរហូតឈាន​ដល់ការចាប់ខ្លួនអ្នកតំណាងរាស្រ្តជប៉ុ​នជាន់ខ្ពស់ម្នាក់ថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម