ព័ត៌មានអន្ដរជាតិ
ប៉ូលិសបង្ហាញតម្រុយដែលជនសង្ស័យបន្សល់ទុក ក្រោយហេតុការណ៍បំផ្ទុះនៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន
ក្រោយពេលប៉ូលិសចាប់ខ្លួនជនសង្ស័យ Kimura Ryuji អាយុ ២៤ឆ្នាំ លើករណីបំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida មន្ត្រីស៊ើបបអង្កេតបានទម្លាយពីតម្រុយមួយចំនួនដែលជនសង្ស័យបានបន្សល់ទុក ខណៈសាក្សីនៅកន្លែងកើតហេតុក៏បានបំភ្លឺខ្លះៗដែរ។

មន្ត្រីស៊ើបអង្កេតប្រាប់សារព័ត៌មាន NHK ថា ជនសង្ស័យមានវត្ថុរាងស៊ីឡាំងទ្រវែងចំនួនពីរ ដែលមួយត្រូវបានបំផ្ទុះ ចំណែកមួយទៀតត្រូវសមត្ថកិច្ចចាប់យកបាន។ មន្ត្រីស៊ើបអង្កេតបន្តថា វត្ថុរាងស៊ីឡាំងដែលបានបំផ្ទុះនៅកន្លែងនៃសុន្ទរកថារបស់នាយករដ្ឋមន្ត្រី Kishida ទំនងជាច្នៃពីដែក និងដោយដៃផ្ទាល់។

គ្រឿងផ្ទុះប្រភេទនេះ ធ្វើឡើងដោយការផ្សាភ្ជាប់ចុងបំពង់នីមួយៗ ដែលខ្ចប់ដោយរំសេវ និងបំពាក់ដោយឧបករណ៍បំផ្ទុះ។ គ្រាប់បែកបែបនេះនឹងផ្ទុះនៅពេលដែលសម្ពាធខ្យល់នៅខាងក្នុងបំពង់ឈានដល់កម្រិតជាក់លាក់មួយ បន្ទាប់ពីម្សៅកាំភ្លើងឆាបឆេះ។

ប៉ូលិសជឿថា ជនសង្ស័យមានគ្រាប់បែកដែលនៅសេសសល់ នៅពេលចាប់ខ្លួន ប៉ុន្តែគ្រាប់ទាំងនោះមិនមានការផ្ទុះទេ ហើយមន្ត្រីជំនាញគ្រោងនឹងវិភាគឱ្យបានលម្អិតបន្ថែមទៀត។
ដោយឡែករបាយការណ៍សាក្សីបានប្រាប់ថា មុនពេលមានការបំផ្ទុះកើតឡើង គេឃើញមានពន្លឺលើវត្ថុមួយចាំងផ្លេកៗ ហើយមិនបានប៉ុន្មាននាទីផង វាក៏មានការផ្ទុះកើតឡើងតែម្ដង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHK
ចុចអាន៖ Breaking News! មានការផ្ទុះគ្រាប់បែកនៅកន្លែងជួបជុំរបស់នាយករដ្ឋមន្ត្រីជប៉ុន តែគ្មានគ្រោះថ្នាក់ដល់លោកទេ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក