Connect with us

ព័ត៌មានអន្ដរជាតិ

នេះវីដេអូក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រី Kishida Fumio

បានផុស

នៅ

កាលពីព្រឹកថ្ងៃសៅរ៍ កន្លងទៅ កើតមានហេតុកាណ៍បំផ្ទុះគ្រាប់បែកផ្សែង នៅកន្លែងថ្លែងសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ដែលភ្លាមៗប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ  Kimura Ryuji វ័យ ២៤ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីសារព័ត៌មាន NHK បានឱ្យដឹងថា នៅម៉ោងប្រហែល ១១:២៩ ព្រឹក នាយករដ្ឋមន្ត្រី Kishida Fumio បានទៅដល់កំពង់ផែ Saikazaki ។ ពេលនោះហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅជិតកំពង់ផែដែលលោក Kishida គ្រោងនឹងថ្លែងសុន្ទរកថា។ ភ្លាមៗមាន​បុរស​ធ្វើខ្លួន​គួរឱ្យសង្ស័យ ​​ត្រូវបានប៉ូលិសចាប់ក្រៀកជាប់។

ពេល​ត្រូវ​ចាប់​ខ្លួន បុរសជាជនសង្ស័យបានពាក់​វ៉ែនតា ​ម៉ាស​មុខ ហើយ​​ស្ពាយកាបូប​ពណ៌​ប្រផេះ ​នៅ​ខាងក្រោយ។ ប្រហែល ៥០វិនាទី បន្ទាប់ពីត្រូវចាប់ខ្លួន ការផ្ទុះដ៏ខ្លាំងមួយបានបន្លឺឡើង នៅជិតកន្លែងនាយករដ្ឋមន្ត្រី Kishida កំពុងឈរ។ រំពេចនោះហ្វូង​មនុស្សបានស្រែកយ៉ាងទ្រហឹង និងនាំគ្នារត់ប្រសាច។ មនុស្ស​ម្នា​បាន​ចាប់​ផ្តើម​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ ដោយ​បាន​ហៅ​ទូរសព្ទ​ឲ្យ​ចាក​ចេញ​ពី​កន្លែង​នោះ។ ចំណែកជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​។

សូមទស្សនាវីដេអូខាងក្រោម!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប៉ូលិសបង្ហាញតម្រុយដែលជនសង្ស័យបន្សល់ទុក ក្រោយហេតុការណ៍បំផ្ទុះនៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម