ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់បិទស្ថានីយចុងក្រោយរបស់ខ្លួន ដើម្បីបញ្ឈប់ការផលិតនុយក្លេអ៊ែរ
ប្រទេសអាល្លឺម៉ង់បានបិទស្ថានីយថាមពលនុយក្លេអ៊ែរចំនួនបីចុងក្រោយរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ដែលជាការបញ្ចប់ផែនការ ក្នុងការបញ្ឈប់ថាមពលនុយក្លេអ៊ែរ។

បន្ទាប់ពីឧបទ្ទវហេតុ ឆ្នាំ២០១១ នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi របស់ប្រទេសជប៉ុន រដ្ឋបាលរបស់អធិការបតី Angela Merkel បានអនុម័តគោលនយោបាយដំណាក់កាលនុយក្លេអ៊ែរ។ ផែនការដំបូងគឺបិទរោងចក្រទាំងអស់នៅខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់បានពន្យារពេលផែនការនេះ បន្ទាប់ពីរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ក្រោយជម្លោះជាមួយអ៊ុយក្រែន។

កាលពីថ្ងៃសៅរ៍ សមាជិកនៃក្រុមពលរដ្ឋបានប្រមូលផ្តុំគ្នានៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Neckarwestheim ដែលជារោងចក្រមួយក្នុងចំណោមបីចុងក្រោយ នៅភាគខាងត្បូង ប្រទេសអាល្លឺម៉ង់។ ពួកគេបានកាន់បដាដែលនិយាយថា ការផលិតថាមពលនុយក្លេអ៊ែរគឺត្រូវបានបញ្ចប់ហើយ។
អ្នកចូលរួមនាំគ្នានិយាយទាំងរីករាយថា ពួកគេសប្បាយចិត្តណាស់ដែលគ្រោះថ្នាក់បង្កឡើងដោយរោងចក្រនុយក្លេអ៊ែរត្រូវបានបាត់បង់។

យ៉ាងណាមិញ ការស្ទង់មតិមតិនាពេលថ្មីៗនេះបង្ហាញថា ប្រជាជនចំនួន ៥៩ភាគរយ នៅក្នុងប្រទេសអាល្លឺម៉ង់បានប្រឆាំងនឹងការលុបបំបាត់រោងចក្រថាមពលនុយក្លេអ៊ែរ ខណៈដែល ៣៤ភាគរយបានគាំទ្រវា។ ដោយឡែកសហគមន៍ធុរកិច្ចរបស់ប្រទេសក៏បានសម្តែងការព្រួយបារម្ភអំពីគោលនយោបាយនេះផងដែរ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងប្រឈមបញ្ហាក្នុងការទ្រទ្រង់ និងផ្គត់ផ្គង់ថាមពល ប្រសិនចង់ពង្រីកប្រភពថាមពលនេះឡើងវិញ ស្របពេលដែលបច្ចុប្បន្នរដ្ឋាភិបាលក៏ត្រូវការដោះស្រាយការចោលកាកសំណល់នុយក្លេអ៊ែរដែលមានវិទ្យុសកម្មខ្លាំងផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHK
ចុចអាន៖ នេះវីដេអូក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រី Kishida Fumio

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា