ព័ត៌មានអន្ដរជាតិ
ជប៉ុន រកឃើញបំណែកឧទ្ធម្ភាគចក្រ និងមនុស្ស ៥នាក់នៅក្រោមសមុទ្រ ដែលបាត់ខ្លួនតាំងពី ១០ថ្ងៃមុន
ឧទ្ធម្ភាគចក្រ GSDF ដែលបាត់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ពោលគឺតាំងពី ១០ថ្ងៃមុនមកម្ល៉េះ ត្រូវបានកងកម្លាំងជប៉ុនរកឃើញបំណែករបស់វានៅក្រោមមហាសមុទ្រ នាថ្ងៃអាទិត្យនេះ។

កងកម្លាំងស្វ័យការពារដីគោករបស់ប្រទេសជប៉ុន និយាយថា ក្រុមអ្នកមុជទឹកបានបញ្ជាក់ថា វត្ថុដែលបានរកឃើញនៅក្រោមទឹកនៅខេត្តអូគីណាវ៉ាភាគនិរតីរបស់ប្រទេស គឺជាផ្នែកនៃឧទ្ធម្ភាគចក្រ GSDF ដែលបាត់ខ្លួនកាលពី ១០ថ្ងៃមុន។ បន្ថែមពីលើនេះ អ្នកមុជទឹកក៏រកឃើញមនុស្ស ៥នាក់ផងដែរ នៅក្រោមជម្រៅទឹក ដែលពួកគេទំនងមកពីក្រុមនាវិករបស់ឧទ្ធម្ភាគចក្រ ខណៈពេលនេះកងជំនួយកំពុងប្រញាប់ប្រញាល់ជួយទាញពួកគេឡើងមក។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រ GSDF បានបាត់ពីរ៉ាដាភ្លាមៗ បន្ទាប់ពីហោះចេញពីកោះ Miyakojima របស់ខេត្តអូគីណាវ៉ា កាលថ្ងៃទី៦ ខែមេសា ដែលកាលពីពេលបាត់ខ្លួនមានមនុស្ស ១០នាក់ នៅលើឧទ្ធម្ភាគចក្រ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ NHK
ចុចអាន៖ រឹបអូសវត្ថុតាងមួយចំនួនពីផ្ទះជនសង្ស័យបំផ្ទុះគ្រាប់បែក នៅកន្លែងសុន្ទរកថានាយករដ្ឋមន្ត្រីជប៉ុន
ចុចអាន៖ កូរ៉េខាងត្បូង បាញ់ព្រមាន ក្រោយទូកកូរ៉េខាងជើង ឆ្លងកាត់ព្រំដែនសមុទ្ររបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ