Connect with us

ព័ត៌មានអន្ដរជាតិ

ការប្រយុទ្ធដណ្តើមអំណាចគ្នានៅស៊ូដង់ សម្លាប់មនុស្សកាន់តែច្រើន រួមទាំងបុគ្គលិករបស់ UN

បានផុស

នៅ

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បានកើតឡើងនៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ បើទោះបីជាមានការផ្អាករយៈពេលមួយម៉ោងកាលពីថ្ងៃអាទិត្យទី១៦ខែមេសា ដើម្បីដោះស្រាយតម្រូវការផ្នែកមនុស្សធម៌ រួមទាំងការជម្លៀសអ្នករងរបួសក៏ដោយ។

(រូបថត៖ RTE)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនស៊ីវិលជាង ៦០នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេស ដោយក្នុងនោះក៏មានបុគ្គលិកអង្គការសហប្រជាជាតិចំនួន៣នាក់ផងដែរ។ លើសពីនេះ មនុស្សជាង៦០០នាក់ ត្រូវរបួស។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានឲ្យដឹងថា ខ្លួនបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសក្រីក្រមួយនេះ បន្ទាប់ពីការសម្លាប់កម្មកររបស់ខ្លួនចំនួន៣នាក់នៅរដ្ឋ North Darfur។

(រូបថត៖ AFP)

ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងកងកម្លាំងគាំទ្ររហ័ស (RSF) បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ និងក្តីព្រួយបារម្ភក្នុងតំបន់ រួមទាំងការបិទព្រំដែននៅប្រទេសជិតខាងគឺ អេហ្ស៊ីប និងឆាដផងដែរ។

ការប្រយុទ្ធគ្នាបានបន្តដល់យប់ជ្រៅថ្ងៃអាទិត្យ ខណៈប្រជាជនស៊ូដង់ បានពួនសំងំនៅក្នុងផ្ទះ ជាមួយនឹងការភ័យខ្លាចថា ជម្លោះអូសបន្លាយ អាចធ្វើឲ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែជ្រៅ បំផ្លាញក្តីសង្ឃឹមយូរអង្វែងសម្រាប់ការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយស៊ីវិល។

គួរបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើងនៅព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីការតស៊ូអំណាចអស់រយៈពេលជាច្រើនសប្តាហ៍រវាងមេទ័ព Abdel Fattah al-Burhan និងអនុប្រធានរបស់គាត់គឺលោក Mohamed Hamdan Daglo៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, SKY

ចុចអាន៖ បាតុករជាង១០០នាក់ ត្រូវស្លាប់និងរបួស ក្នុងរដ្ឋប្រហារនៅ ស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម