ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារក្នុងពិធីខួបកំណើតនៅរដ្ឋ អាឡាបាម៉ា, ស្លាប់និងរបួសមនុស្សជាង ៣០នាក់
មនុស្សចំនួន៤នាក់បានស្លាប់ និង២៨ទៀតរងរបួស ពេលការបាញ់ប្រហារមួយបានផ្ទុះឡើង នៅឯពិធីខួបកំណើតដែលមានមនុស្សច្រើនកុះករ នៅក្នុងទីក្រុងតូចមួយនៃរដ្ឋ អាឡាបាម៉ា។

ការបាញ់ប្រហារនៅទីក្រុង Dadeville ក្នុងរដ្ឋ អាឡាបាម៉ា បានកើតឡើងនៅម៉ោង ១០:៣៤យប់ថ្ងៃសៅរ៍ (ពេលវេលានៅអាមេរិក)។
ស្របពេលជាមួយគ្នានោះ ភ្នាក់ងារពិសេសមកពីកងកម្លាំងរដ្ឋអាឡាបាម៉ា (ALEA) បានបើកការស៊ើបអង្កេតអំពីការបាញ់ប្រហារនេះ តាមសំណើរបស់ប្រធានប៉ូលិសក្រុង Dadeville។
ទោះបីជាយ៉ាងណាក៏ដោយ ALEA មិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមលើសនេះទេ។

អាជ្ញាធរ ក៏មិនបានបញ្ជាក់ឈ្មោះជនសង្ស័យ ឬការចាប់ខ្លួនអ្វីដែរ គិតត្រឹមល្ងាចថ្ងៃអាទិត្យហើយប៉ូលិសនិយាយថា មិនមានហានិភ័យសុវត្ថិភាពសាធារណៈឡើយនៅពេលនេះ។
យ៉ាងណាមិញ ក្រោយមក លោកប្រធានាធិបតី ចូ បៃដិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យសភា អនុម័តច្បាប់គ្រប់គ្រងកាំភ្លើងរួម ដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារកាលពីចុងសប្តាហ៍។
លោក បៃដិន និយាយថា អំពើហិង្សាដោយកាំភ្លើងនៅអាមេរិកគឺ កំពុងកើនឡើងនិងក្នុងកម្រិតមិនអាចទទួលយកបាន។ លើសពីនេះ លោកកត់សម្គាល់ថា ប្រជាជនអាមេរិកយល់ព្រម និងចង់ឲ្យសមាជិកសភា ធ្វើសកម្មភាពលើកំណែទម្រង់សុវត្ថិភាពកាំភ្លើងតាមសុភវិនិច្ឆ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍