Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន បានជួបរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ នៅទីក្រុងមូស្គូ ខណៈប្រធានាធិបតីរុស្ស៊ី បានសាទរចំពោះកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វិមាន​ក្រឹមឡាំង​កាល​ពី​ថ្ងៃ​អាទិត្យទី១៦ខែមេសា ហើយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សូយហ្គូ ក៏បានចូលរួមផងដែរ។

នៅពេលចាប់ផ្តើមកិច្ចពិភាក្សា លោកពូទីននិយាយថា រុស្ស៊ីនិងចិន ជាទៀងទាត់បានដោះដូរព័ត៌មានមានប្រយោជន៍ ធ្វើការរួមគ្នាក្នុងវិស័យកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា និងធ្វើសមយុទ្ធរួមគ្នានៅក្នុងតំបន់ចុងបូព៌ានិងអឺរ៉ុប។

ស្របពេលជាមួយគ្នានោះ លោក លី បានលើកសរសើរថា ទំនាក់ទំនងរបស់ប្រទេសចិននិងរុស្ស៊ី គឺប្រសើរជាងសហជីពនយោបាយយោធានៃសម័យសង្គ្រាមត្រជាក់ ទៅទៀត។

គួរបញ្ជាក់ថា លោក លី គ្រោងនឹងជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់ ហើយធ្វើទស្សនកិច្ចនៅសាលាយោធា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចប្រទេសរុស្ស៊ី ចាប់ពីថ្ងៃអាទិត្យទី១៦ខែមេសា ដល់ថ្ងៃពុធទី១៩ខែមេសា។

ជាក់ស្តែង ប្រទេសទាំងពីរមានបំណងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ ដើម្បីប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក ក៏ដូចជាពីប្រទេសដទៃទៀតដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ លោក ពូទីន បញ្ជាក់ច្បាស់ៗ ចំពោះព័ត៌មានថា រុស្ស៊ី និងចិន បង្កើតសម្ព័ន្ធភាពយោធាជាមួយគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សុខភាព៣៨ នាទី មុន

ក្រសួងសុខាភិបាល ចុះពង្រឹងសេវា មណ្ឌលសុខភាព ១២ កន្លែង នៅភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានប្រកាសជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពេទ្យមួយនៅ ចិន​ អះអាង​ថា ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​ ជួយ​បង្កើន​ភាព​វៃឆ្លាត​ និងចងចាំយ៉ាងល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ថា រដ្ឋាភិបាលថ្មីផ្តោតអាទិភាពលើការពង្រឹងគុណភាពអប់រំ ដើម្បីកសាងធនធានមនុស្ស

Sokha Hotels

ព័ត៌មានពេញនិយម