ព័ត៌មានអន្ដរជាតិ
លេចធ្លាយឯកសារ ៖ អាមេរិក បារម្ភខ្លាំងថា តៃវ៉ាន់ មិនអាចមានសមត្ថភាពទប់ ចិន ឡើយ
បើយោងតាមឯកសារលេចធ្លាយចេញពីបណ្ដាញស៊ើបការណ៍យោធាអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសមត្ថភាពរបស់តៃវ៉ាន់ក្នុងការការពារខ្លួន ប្រសិបើមានការវាយប្រហារណាមួយពីទីក្រុងប៉េកាំង ។

កាសែត Washington Post បានរាយការណ៍កាលពីពេលថ្មីៗនេះថា ឯកសារលេចធ្លាយចេញពីឆ្មាំជាតិអាមេរិកអាយុ ២១ ឆ្នាំដែលទើបនឹងចាប់ខ្លួននោះបានបង្ហាញថា ទីក្រុងប៉េកាំងទំនងជានឹងកាន់កាប់ដែនអាកាសលើកោះតៃវ៉ាន់ នៅពេលជម្លោះផ្ទុះឡើងនៅក្នុងតំបន់ជុំវិញច្រកសមុទ្រតៃវ៉ាន់ ។
ទន្ទឹមនោះ ការវាយតម្លៃរបស់មន្ទីរបញ្ចកោណអំពីការលេចធ្លាយឯកសារនេះក៏បង្ហាញដែរថា ថ្នាក់ដឹកនាំយោធារបស់ទីក្រុងតៃប៉ិមានការសង្ស័យជុំវិញសមត្ថភាពរបស់ខ្លួនក្នុងការស្ទាក់ចាប់ការបាញ់កាំជ្រួចមីស៊ីលរបស់ចិន ដោយសារតែកោះនេះមានយន្តហោះចម្បាំងតែប្រហែល ៥០ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងកងកម្លាំងដែនអាកាសដ៏មានសក្ដានុពលរបស់ទីក្រុងប៉េកាំង ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរបស់តៃវ៉ាន់បានិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់កាសែត Washington Post ថា “កងកម្លាំងយោធារបស់ខ្លួនពិតជាមានសមត្ថភាព មានការប្តេជ្ញាចិត្ត និងទំនុកចិត្តក្នុងការធានាសន្តិសុខ ក៏ដូចជាសុវត្ថិភាពនៅលើកោះនេះបាន ។
របាយការណ៍ដ៏អាក្រក់ស្តីពីប្រសិទ្ធភាពការពាររបស់តៃវ៉ាន់កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្លួនកោះនេះបានធ្វើសមយុទ្ធយោធា ដើម្បីរៀបចំផែនការឆ្លើយតបជាច្រើនចំពោះការវាយប្រហារដោយមីស៊ីល និងអាវុធគីមីរបស់ចិន ។ រឿងរ៉ាវទាំងនេះក៏បានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធា ដែលមានសេណារីយ៉ូពាក់ព័ន្ធនឹង “ការឡោមព័ទ្ធ” នៃកោះនេះផងដែរ ។

ស្របពេលជាមួយគ្នានេះ ការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងបញ្ហាសន្តិសុខជាក់ស្តែងរបស់ទីក្រុងតៃប៉ិ ក៏ដោយសារតែការមិនសប្បាយចិត្តទៅនឹងទីក្រុងប៉េកាំងអំពីការជ្រៀតជ្រែកជាក់ស្តែងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ។
ប្រទេសចិនបានបង្កើនសមយុទ្ធយោធារបស់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយអតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ខណៈដែលទីក្រុងប៉េកាំងក៏បានសម្តែងការខឹងសម្បារផងដែរនៅពេលដែលមេដឹកនាំកោះនេះលោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភាបច្ចុប្បន្នគឺលោក Kevin McCarthy នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីដើមខែនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក ពូទីន ជួបរដ្ឋមន្ត្រីការពារជាតិ ចិន នៅ មូស្គូ ដើម្បីពង្រឹងទំនាក់ទំនងយោធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ