ព័ត៌មានអន្ដរជាតិ
ថៃយកឈ្មោះ Lisa ដាក់ឲ្យរុក្ខជាតិជិតផុតពូជមួយប្រភេទ
ក្រុមអ្នកស្រាវជ្រាវបានសម្រេចដាក់ឈ្មោះផ្កាមួយប្រភេទដែលទើបនឹងរកឃើញថ្មីថា Bunga Lalisa ដោយយកតាម Lisa សមាជិកក្រុម Blackpink ស្របពេលដែលវាជិតផុតពូជទៅហើយនៅក្នុងប្រទេសថៃ នេះបើយោងតាមកាសែតNationthailand។

យោងតាមរបាយការណ៍របស់ក្រុមស្រាវជ្រាវរួមមានលោក Tanawat Chaowasku ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រឈៀងម៉ៃបាននិយាយថា “ប្រភេទថ្មីនេះត្រូវបានដាក់ឈ្មោះជាកិត្តិយសដល់ Lalisa Manobal ដែលជាតារារ៉េប តារាចម្រៀង និងជាអ្នករាំដ៏ល្បីរបស់ប្រទេសថៃ ដែលកម្លាំងចិត្តរបស់គាត់បានជំរុញទឹកចិត្តអ្នកនិពន្ធដំបូងឲ្យយកឈ្នះលើឧបសគ្គទាំងឡាយក្នុងអំឡុងពេលសិក្សាថ្នាក់បណ្ឌិត”។
រុក្ខជាតិដ៏កម្រនេះត្រូវបានគេរកឃើញនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ វាជាមែកធាងគ្រួសារ Annonaceae នៃរុក្ខជាតិដែលរួមមានដើមឈើ shrubs ឬ lianas ខណៈ Bunga Lalisa ត្រូវបាគេរកឃើញនៅក្នុងព្រៃបន្ទាប់បន្សំនៅជាប់នឹងចម្ការកៅស៊ូ។ ចំណែកទីជម្រករបស់វាបាននិងកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងបន្ទាប់ពីមានតែ Bunga Lalisa មួយគូប៉ុណ្ណោះដែលរកឃើញនៅខេត្ត Narathiwat ។

យ៉ាងណាមិញ ដោយសារតែរុក្ខជាតិមួយគូរកឃើញដោយចៃដន្យ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា រុក្ខជាតិនេះគួរតែត្រូវគេកំណត់ថា “ជិតផុតពូជ” ក្រោមស្តង់ដារសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ ហើយការសិក្សាបន្ថែមទៀតគួរតែធ្វើឡើងលើរុក្ខជាតិដែលទើបនឹងរកឃើញនេះ ដើម្បីស្វែងរកថា តើវាមានសក្តានុពលសម្រាប់ការអភិវឌ្ឍជាថ្នាំថ្មីដែរឬទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ចេញច្បាប់ដែកចំនួន ៤ ថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មី ជាពិសេសមិនឲ្យស្រាតលេងបាញ់ទឹក

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ