ព័ត៌មានអន្ដរជាតិ
ជនជាតិឥណ្ឌា ១១នាក់ ដាច់សរសៃឈាមខួរក្បាលស្លាប់ ខណៈចូលរួមព្រឹត្តិការណ៍ នៅក្រោមកម្តៅថ្ងៃ
ប្រមុខរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌានិយាយថា កាលពីថ្ងៃអាទិត្យទី១៦ខែមេសា មនុស្សចំនួន១១នាក់បានស្លាប់ ដោយសារដាច់សរសៃឈាមខួរក្បាល នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា នៅជាយក្រុង Mumbai។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធលោក Amit Shah បានផ្តល់រង្វាន់ដល់សកម្មជនសង្គមដ៏ល្បីម្នាក់ ដោយក្នុងកម្មវិធីនេះ ក៏មានការចូលរួមអបអរពីសំណាក់មនុស្សរាប់សែននាក់ផងដែរ។
ព្រឹត្តិការណ៍នេះ បានប្រារព្ធធ្វើឡើងនៅកណ្តាលវាល នាពេលរសៀលក្នុងតំបន់ Khargar ដែលសីតុណ្ហភាពអតិបរមាបានឈានដល់ ៣៨អង្សាសេ។ អ្នកចូលរួម ត្រូវបានគេមើលឃើញ មានខ្លះឈរ ខ្លះអង្គុយនៅកណ្តាលថ្ងៃដ៏ក្តៅ។

ប្រមុខរដ្ឋ Maharashtra លោក Eknath Shinde បានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថា មនុស្សប្រហែល៥០នាក់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីព្រឹត្តិការណ៍។
គួររម្លឹកឡើងវិញ កាលពីខែកុម្ភៈឆ្នាំនេះ ការិយាល័យអាកាសធាតុឥណ្ឌាបានប្រកាសថា ប្រទេសនេះ ទំនងជានឹងជួបប្រទះរលកកម្តៅខ្លាំង នៅចន្លោះខែមីនា ដល់ខែឧសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Inquirer

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ