Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរដ្ឋទូត EU ប្រចាំនៅស៊ូដង់ រងការវាយប្រហារ ខណៈមនុស្សស្លាប់ក្នុងអំពើហិង្សា កើនដល់ជាង១៨០នាក់

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសស៊ូដង់ លោក Aidan O’Hara ត្រូវរងការវាយប្រហារនៅផ្ទះរបស់គាត់ក្នុងទីក្រុង ខាទុំ ខណៈការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងកម្លាំងគូប្រជែង នៅតែបន្ត។

លោក Aidan O’Hara (រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្តី រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheál Martin បានបញ្ជាក់ ថា អ្នកការទូតសញ្ជាតិអៀរឡង់រូបនេះ មិនបានរងរបួសធ្ងន់ធ្ងរនោះទេ ហើយលោកបានហៅការ​វាយ​ប្រហារ​នេះ​ថា​ជា ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​កាតព្វកិច្ច​ក្នុង​ការ​ការពារ​អ្នក​ការទូត។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យ EU លោកស្រី Nabila Massrali បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា គណៈប្រតិភូ EU មិនត្រូវបានជម្លៀសចេញពីទីក្រុង ខាទុំ ឡើយបន្ទាប់ពីការវាយប្រហារ។ លោកស្រីបន្ថែមថា សន្តិសុខបុគ្គលិកគឺជាអាទិភាព ហើយវិធានការសន្តិសុខកំពុងត្រូវបានវាយតម្លៃ។

(រូបថត៖ Aljazeera)

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បាននិយាយថា បច្ចុប្បន្នមិនមានគម្រោងជម្លៀសបុគ្គលិកអាមេរិកចេញទេ ថ្វីបើមានក្តីព្រួយបារម្ភអំពីសន្តិសុខ និងការបិទអាកាសយានដ្ឋានទីក្រុងខាទុំ ក៏ដោយ។ ប៉ុន្តែ​លោក​បាន​ជំរុញ​ប្រជាជន​អាមេរិក​ទាំងអស់ ​ឲ្យ​តាមដាន​ស្ថានការណ៍​ដោយយកចិត្តទុកដាក់​បំផុត​​។

យោងតាមអង្គការសហប្រជាជាតិ មនុស្សចំនួន១៨៥នាក់បានស្លាប់ និងជាង១៨០០នាក់ បានរងរបួសក្នុងការប្រយុទ្ធដណ្តើមអំណាចគ្នារយៈពេល៣ថ្ងៃ។

ទាំងកងទ័ព និងក្រុមទាហានប៉ារ៉ាឬគេហៅថា កងកម្លាំងគាំទ្ររហ័ស (RSF) សុទ្ធតែអះអាងថា បានគ្រប់គ្រងទីតាំងសំខាន់ៗក្នុងទីក្រុង ខាទុំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ជនស៊ីវិលស្លាប់ កើនដល់ជិត១០០នាក់ ក្នុងការប្រយុទ្ធគ្នានៅ ស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥៧ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម