Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ ចាប់ខ្លួន​ប៉ូលិស​សម្ងាត់​ចិន​

បានផុស

នៅ

កាលពីថ្ងៃចន្ទទី១៧ខែមេសា ក្រសួងយុត្តិធម៌អាមេរិក បានចាប់ខ្លួនអ្នកក្រុងញូវយ៉ក ២នាក់ ដោយចោទប្រកាន់ពួកគេថាបានជួយរដ្ឋាភិបាលនៃប្រទេសចិន បង្កើតប៉ុស្តិ៍ប៉ូលិសសម្ងាត់នៅតំបន់ Manhattan និងព្យាយាមលាក់ព័ស្តុតាងពី FBI។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ជនជាតិចិនចំនួន៤៤នាក់ ថាមានគម្រោងដាក់ការគាបសង្កត់លើជនជាតិអាមេរិកតាមអ៊ីនធឺណិត ផងដែរ។

យោងតាមក្រសួង, លោក Harry Lu Jianwang អាយុ៦១ឆ្នាំ និងលោក Chen Jinping អាយុ៥៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់ពួកគេក្នុងតំបន់ Bronx និង Manhattan។ អ្នកទាំងពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​ការ​ធ្វើ​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​ចិន និង​​រារាំង​ដល់​យុត្តិធម៌។ ពួកគេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់២៥ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោសមែន។

យោងតាមរដ្ឋអាជ្ញាសហព័ន្ធ អ្នកទាំងពីរមានទំនាក់ទំនងដ៏យូរអង្វែង ជាមួយក្រសួងសន្តិសុខសាធារណៈចិន (MPS) ដែលពួកគេបានជួយ បើកនិងប្រតិបត្តិការប៉ុស្តិ៍ប៉ូលិស MPS ខុសច្បាប់នៅលើទឹកដីសហរដ្ឋអាមេរិក។ ប៉ុស្តិ៍នេះ ត្រូវបានដំណើរការចេញពីអគារការិយាល័យនៅ Chinatown ក្នុងតំបន់ Manhattan រហូតដល់ FBI វាយឆ្មក់និងបិទ ក្នុងខែតុលាឆ្នាំ២០២២។

(រូបថត៖ AFP)

ជំនួយការអគ្គមេធាវីលោក Matthew Olsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តាមរយៈឧបករណ៍សន្តិសុខរបស់ខ្លួន ចិនបានបង្កើតវត្តមានសម្ងាត់នៅក្នុងទីក្រុងញូវយ៉ក ដើម្បីតាមដាន និងបំភិតបំភ័យអ្នកប្រឆាំង និងអ្នកដែលរិះគន់រដ្ឋាភិបាលរបស់ខ្លួន។

ទន្ទឹមនោះ មេធាវីសហរដ្ឋអាមេរិក Breon Peace មកពីសង្កាត់ភាគខាងកើតនៃទីក្រុងញូវយ៉ក បានហៅប៉ុស្តិ៍ប៉ូលិសសម្ងាត់នេះថាជា ការរំលោភលើអធិបតេយ្យរបស់អាមេរិក។

ដោយឡែក ការចោទប្រកាន់ពីបទរារាំងយុត្តិធម៌ គឺផ្អែកលើការអះអាងរបស់ FBI ដែលថា លោក Lu និង Chen បានលុបការសន្ទនាជាមួយមន្ត្រី MPS ចេញពីទូរស័ព្ទដែលអាជ្ញាធរអាមេរិករឹបអូសបានក្នុងអំឡុងពេលការវាយឆ្មក់ប៉ុស្តិ៍នៅខែតុលា ឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ FBI ព្រមាន កុំឲ្យសាកថ្មទូរស័ព្ទ នៅទីសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម