ព័ត៌មានអន្ដរជាតិ
បែកធ្លាយ កាលបរិច្ឆេទ ដែលអ៊ុយក្រែន នឹងវាយបកទ័ព រុស្ស៊ី
ដោយដកស្រង់ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណ សារព័ត៌មាន Newsweek បានរាយការណ៍កាលពីថ្ងៃចន្ទទី១៧ខែមេសាថា ការវាយបករបស់អ៊ុយក្រែន ប្រឆាំងកងទ័ពរុស្ស៊ី គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៣០ខែមេសា។

ឯកសារចុះថ្ងៃទី២៨ខែកុម្ភៈ បានរៀបរាប់លម្អិតអំពីការប្រគល់គ្រឿងសឹក និងកាលវិភាគហ្វឹកហ្វឺនសម្រាប់កងពលចំនួន៩ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការវាយលុកនិទាឃរដូវ ដោយមានជំនួយពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយកងពលចំនួន៣បន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំនៅខាងក្នុងប្រទេសអ៊ុយក្រែន។
ឯកសារដដែលអះអាងថា ក្នុងចំណោមកងពលទាំង៩ដែលត្រូវបានបណ្តុះបណ្តាល និងបំពាក់អាវុធដោយប្រទេសលោកខាងលិច, កងពលចំនួន៦នឹងរួចរាល់នៅថ្ងៃទី៣១ខែមីនា ខណៈកងពលដែលនៅសេសសល់ចំនួន៣ នឹងរួចរាល់នៅថ្ងៃទី៣០ខែមេសា។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុនថា នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានប្រាប់កាសែត The Hill ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកថា ការវាយលុកតបត ប្រហែលជាមិនចាប់ផ្តើមទេរហូតដល់រដូវក្តៅ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការលេចធ្លាយឯកសារមន្ទីរបញ្ចកោណ នឹងមិនផ្លាស់ប្តូរផែនការរបស់ទីក្រុងកៀវឡើយ ដោយអះអាងថា “យើងមានទំនុកចិត្តថា ការវាយលុកតបតនឹងកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ”។

គួរបញ្ជាក់ជាថ្មី បណ្តុំឯកសាររបស់សហរដ្ឋអាមេរិក រួមទាំងរបាយការណ៍ចារកម្ម និងព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីជម្លោះអ៊ុយក្រែន បានបង្កការចាប់អារម្មណ៍និងតាមដានយ៉ាងខ្លាំងពីសំណាក់ស្ថាប័នព័ត៌មានកាលពីខែមេសា បន្ទាប់ពីវាលេចធ្លាយតាមអ៊ីនធឺណិត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូបានពិនិត្យមើលឯកសារលេចធ្លាយនេះ ថ្វីបើអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov លើកឡើងថា ឯកសារខ្លះអាចជាផ្នែកនៃយុទ្ធនាការបោកប្រាស់ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ដាក់បញ្ចូល ប្រតិបត្តិការយោធានៅអ៊ុយក្រែន ក្នុងវិញ្ញាសាប្រឡងរបស់សិស្សសាលា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ