ព័ត៌មានអន្ដរជាតិ
តុលាការ រុស្ស៊ី កាត់ទោសអ្នកនយោបាយប្រឆាំងម្នាក់ដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ
តុលាការរុស្ស៊ីកាលពីថ្ងៃចន្ទបានកាត់ទោសអ្នកនយោបាយប្រឆាំងម្នាក់ដែលនិយាយរិះគន់លើលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ ឆ្នាំពីបទក្បត់ជាតិ ដែលជាការកាត់ទោសដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកលើអ៊ុយក្រែន ។

តុលាការបានរកឃើញថា លោក វ្ល៉ាឌីមៀរ ការ៉ា-មូហ្សា (Vladimir Kara-Murza) មានទោសពីបទក្បត់ជាតិ ជាប់ពាក់ព័ន្ធជាមួយអង្គការដែលរុស្ស៊ីស្អប់ខ្ពើម និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីកងទ័ពរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។
ទន្ទឹមនោះ ការចោទប្រកាន់ប្រឆាំងនឹងលោក ការ៉ា-មូហ្សា កើតចេញពីសុន្ទរកថាកាលពីថ្ងៃទី១៥ ខែមីនា ថ្លែងទៅកាន់សភាតំណាងរដ្ឋអារីហ្សូណា នៅក្នុងសហរដ្ឋអាមេរិក ដោយសកម្មជនបក្សប្រឆាំងរូបនេះបានថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។

គួរបញ្ជាក់ថា លោក ការ៉ា-មូហ្សា អាយុ ៤១ ឆ្នាំដែលជាអ្នកនយោបាយប្រឆាំងវិមានក្រឹមឡាំង កាន់លិខិតឆ្លងដែនចំនួន ២ គឺរុស្ស៊ី និងអង់គ្លេស ហើយសកម្មជនរូបនេះបានចំណាយពេលជាច្រើនឆ្នាំនិយាយប្រឆាំងលោក ពូទីន ។
ជាពិសេសបុរសកូន ៣ រូបនេះបានបញ្ចុះបញ្ចូលរដ្ឋាភិបាលលោកខាងលិចឲ្យដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងមូស្គូ និងបុគ្គលរុស្ស៊ីចំពោះការរំលោភសិទ្ធិមនុស្ស ក៏ដូចជាចាត់ទុកសកម្មភាពកងទ័ពរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បែកធ្លាយ កាលបរិច្ឆេទ ដែលអ៊ុយក្រែន នឹងវាយបកទ័ព រុស្ស៊ី

-
សន្តិសុខសង្គម១៤ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៦ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង