ព័ត៌មានអន្ដរជាតិ
ព្យុះខែប្រាំង បង្កការបំផ្លិចបំផ្លាញនៅភាគឦសាន និងខាងត្បូង ប្រទេសថៃ
កាលពីចុងសប្តាហ៍ ព្យុះខែប្រាំង បានបង្កការខូចខាតយ៉ាងដំណំនៅភាគឦសាន និងភាគខាងត្បូងប្រទេសថៃ ដោយបំផ្លាញផ្ទះជិត១៨០០ខ្នង ក្នុងខេត្តចំនួន១០។

ខ្យល់ព្យុះនេះ បានបង្កផលប៉ះពាល់ដល់ភូមិចំនួន២៣៥នៅទូទាំងខេត្ត Amnat Charoen, Surin, Chaiyaphum, Sakon Nakhon, Ubon Ratchathani, Udon Thani, Roi Et, Kalasin, Surat Thani និង Nakhon Si Thammarat ដែលបណ្តាលឲ្យខូចខាតផ្ទះសរុប១៧៨១ខ្នង។
បន្ថែមពីលើនេះ ក្រុមមន្ត្រីបានរាយការណ៍ថា ក្នុងចំណោមទូកចំនួន៤៨គ្រឿង ដែលចេញទៅសមុទ្រពីស្រុក Pak Phanang ក្នុងខេត្ត Nakhon Si Thammarat កាលពីចុងសប្តាហ៍កន្លងទៅនេះ មាន១០គ្រឿងបានលិច ដោយសារខ្យល់ព្យុះ។

មនុស្ស៣នាក់ត្រូវបានជួយសង្គ្រោះពីសមុទ្រក្នុងស្រុក Pak Phanang ប៉ុន្តែមនុស្សម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅស្រុក Si Chon ជាហេតុធ្វើឲ្យចំនួនមនុស្សស្លាប់ដោយខ្យល់ព្យុះ កើនដល់៣នាក់គិតត្រឹមថ្ងៃចន្ទទី១៧ខែមេសា។
ទោះបីជាយ៉ាងណាក៏ដោយ នៅ Surat Thani សេវាស្រឡាងដឹកអ្នកដំណើរពីដីគោក ទៅកោះសាមុយ និងកោះផាង៉ាន់ គឺមិនមានផលប៉ះពាល់អ្វីទេ ប៉ុន្តែផែចំនួន២ ត្រូវបិទជាការបង្ការទុកជាមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ នឹងរងគ្រោះដោយអាកាសធាតុកាន់តែក្តៅខ្លាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត