ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសត្រៀមខ្លួនរួចរាល់ហើយ ដើម្បីកម្ទេច អ៊ីស្រាអែល
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានកាលពីថ្ងៃអង្គារទី១៨ខែមេសាថា ចលនាអរិភាពណាមួយពីអ៊ីស្រាអែល នឹងនាំទៅដល់ការបំផ្លិចបំផ្លាញទីក្រុង Haifa និង Tel Aviv ហើយអ៊ីរ៉ង់ បានត្រៀមខ្លួនរួចហើយសម្រាប់រឿងនេះ។

ថ្លែងនៅឯក្បួនព្យុហយាត្រាយោធាប្រចាំឆ្នាំ លោក Raisi ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងកងកម្លាំងក្នុងតំបន់ផ្សេងទៀត ត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ាផងដែរ។
មេដឹកនាំអ៊ីរ៉ង់ តែងតែប្រើទិវាកងទ័ពនេះ ដើម្បីធ្វើការគំរាមទម្លាក់គ្រាប់បែក ប្រឆាំងនឹងអ៊ីស្រាអែល និងអាមេរិក។ កាលពីឆ្នាំមុន លោក Raisi ក៏បានចេញការព្រមានស្រដៀងគ្នានេះដែរ ដោយនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ នឹងកំណត់គោលដៅលើរបប “ហ្សាយអឺន”ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងអ៊ីរ៉ង់។
ទោះជាយ៉ាងណាក៏ដោយ សុន្ទរកថាឆ្នាំនេះ បានកើតឡើងចំពេលមានភាពតានតឹងខ្ពស់ខុសពីធម្មតា រវាងមហាអំណាចក្នុងតំបន់ទាំងពីរ។

អ៊ីរ៉ង់ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើទីតាំងយោធាកាលពីខែកុម្ភៈ ខណៈអ៊ីស្រាអែលចោទបកទៅអ៊ីរ៉ង់វិញថា បានរំលោភលើដែនអាកាសរបស់ខ្លួនជាមួយនឹងដ្រូនកាលពីដើមខែនេះ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានម្តងហើយម្តងទៀតថា អ៊ីរ៉ង់ជិតឈានដល់ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ផលិតអាវុធហើយ ដោយប្រកាសកាលពីខែមុនថា “សង្រ្គាមនុយក្លេអ៊ែរដ៏អាក្រក់” នឹងកើតឡើង ប្រសិនបើអ៊ីរ៉ង់ផលិតបានអាវុធបរមាណូ។
យ៉ាងណាក្តី ទីក្រុងតេហេរ៉ង់ បានបដិសេធថា ខ្លួនមិនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Daily Mail
ចុចអាន៖ អ៊ីស្រាអែល ព្រមានថា អ៊ីរ៉ង់ កំពុងពិចារណា វាយប្រហារព្រឹត្តិការណ៍ World Cup នៅ កាតា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ