ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធ្វើសមយុទ្ធ យន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរយ៉ាងភ្ញាក់ផ្អើល
កាលពីថ្ងៃអង្គារទី១៨ខែមេសា លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ Tu-95MS ចំនួន២គ្រឿងទៅកាន់សមុទ្រ Bering និង Okhotsk ក្នុងការបង្ហាញកម្លាំងថ្មីដ៏គួរឲ្យភ័យខ្លាច គំរាមលោកខាងលិច។
សមយុទ្ធដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
ក្នុងអំឡុងការល្បាតដែនអាកាសរយៈពេលវែង គេបានឃើញយន្តហោះដឹកប្រេង Il-78 ចាក់ប្រេងឲ្យយន្តហោះវាយប្រហារនុយក្លេអ៊ែរ។
កងយន្តហោះ Tu-95 គឺជាផ្នែកមួយដ៏សំខាន់នៃកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ប៉ុន្តែយន្តហោះទាំងនោះ ក៏ត្រូវបានគេប្រើ ដើម្បីបាញ់មីស៊ីលមិនបំពាក់ក្បាលគ្រាប់បរមាណូ ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ុយក្រែន ផងដែរ។
ក្រៅពីសមយុទ្ធដែនអាកាសនេះ សមយុទ្ធមួយទៀតក៏កំពុងដំណើរការនៅភាគខាងកើតប្រទេសរុស្ស៊ីផងដែរ ដែលមានការចូលរួមពីនាវាមុជទឹក និងសមយុទ្ធបាញ់គ្រាប់ពិត។
លើសពីនេះ យន្តហោះវាយប្រហារនុយក្លេអ៊ែររបស់លោក ពូទីន ត្រូវបានគេរំពឹងថានឹង ធ្វើសមយុទ្ធបន្ថែមទៀត នាពេលថ្មីៗនេះ។
គួរបញ្ជាក់ថា សមយុទ្ធនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះព្យុះទីហ្វុងរបស់កងទ័ពអាកាសអង់គ្លេស បានស្ទាក់ចាប់យន្តហោះស៊ើបការណ៍រុស្ស៊ី និងយន្តហោះចម្បាំង២គ្រឿង ដែលហោះនៅជិតដែនអាកាស ណាតូ លើសមុទ្របាល់ទិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ដាក់បញ្ចូល ប្រតិបត្តិការយោធានៅអ៊ុយក្រែន ក្នុងវិញ្ញាសាប្រឡងរបស់សិស្សសាលា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ