Connect with us

ព័ត៌មានអន្ដរជាតិ

កូនស្រីលោក ថាក់ស៊ីន ថា បក្សភឿថៃ ដាច់ខាតមិនបង្កើតរដ្ឋាភិបាលចម្រុះ​ជាមួយមេដឹកនាំរដ្ឋប្រហារឡើយ

បានផុស

នៅ

បេក្ខភាពនាយករដ្ឋមន្ត្រីដ៏សំខាន់របស់គណបក្សភឿថៃ គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលថា គណបក្សរបស់លោកស្រីនឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយអតីតមេដឹកនាំរដ្ឋប្រហារ បន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ។

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា រូបនេះបាននិយាយថា បើទោះបីជា ប្រជាប្រិយភាពរបស់បក្សភឿថៃធ្លាក់ចុះបន្តិចនៅក្នុងការបោះឆ្នោតស្ទង់មតិកាលពីពេលថ្មីៗនេះក៏ដោយ ក៏ដាច់ខាតគណបក្សរបស់យើងមិនចូលរួមបង្កើតរដ្ឋាភិបាលចម្រុះនោះដែរ ។

ដោយនិយាយ​សំដៅ​ទៅ​គណបក្ស ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) ដែល​ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និង​គណបក្សថៃរួបរួមជាតិ (UNP) ដែល​កំពុង​តែងតាំងលោក​នាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ចាន់អូចា សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី, លោកស្រីបានលើកឡើងថា “ទឹកមុខរបស់លោកស្រីបង្ហាញយ៉ាងច្បាស់ លោកស្រីមិនត្រេកអរចំពោះការធ្វើរដ្ឋប្រហារចំនួន ២ លើកទម្លាក់រដ្ឋាភិបាលរបស់ឪពុកលោកស្រី និងម្តាយមីងរបស់លោកស្រីនោះទេ” ។

លោកស្រីបាននិយាយថា “អំពីរដ្ឋាភិបាលចម្រុះក្រោយការបោះឆ្នោត, ខ្ញុំចង់ឲ្យអ្នករាល់គ្នាមើលមុខរបស់ខ្ញុំឲ្យច្បាស់ វាប្រាកដជាមិនអាចទៅរួចនោះទេដែលខ្ញុំពេញចិត្តរដ្ឋប្រហារចំនួន ២ កាលពីឆ្នាំ ២០០៦ ទម្លាក់លោក ថាក់ស៊ីន និងរដ្ឋប្រហារឆ្នាំ ២០១៤ ទម្លាក់លោកស្រី យីងឡាក់ នោះ ដោយសារខ្ញុំចាត់ទុកអ្នកបោះឆ្នោត និងប្រជាជាតិនេះដោយការគោរព” ។

ការបោះឆ្នោតស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយមជ្ឈមណ្ឌល Nida Poll ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២,០០០ នាក់ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមេសា បានបង្ហាញថា គណបក្សភឿថៃនៅតែជាគណបក្សដែលមានប្រជាប្រិយភាពបំផុតសម្រាប់មណ្ឌលបោះឆ្នោត និងសមាជិកសភាក្នុងបញ្ជីគណបក្ស ដោយទទួលបានសំឡេង ៤៧.២០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ បក្សភឿថៃ សង្ឃឹមទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម