ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ ចេញបញ្ជាឲ្យពាក់ម៉ាសដាច់ខាត ខណៈកូវីដ ផ្ទុះឡើងជាថ្មី
អាជ្ញាធរបានកំណត់ថា ការរាតត្បាតជំងឺកូវីដ១៩ថ្មីៗ នៅទីក្រុងហាណូយមានន័យថា ប្រជាជនដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ និងធ្វើការនៅផ្សារទំនើប រោងកុន និងបារ៍ ត្រូវតែពាក់ម៉ាសដាច់ខាត។

នៅក្នុងបទបញ្ជាមួយកាលពីយប់ថ្ងៃអង្គារទី១៨ខែមេសា គណៈកម្មាធិការប្រជាជនទីក្រុង បានបញ្ជាក់ថា មនុស្សគ្រប់រូបដែលជិះយានជំនិះសាធារណៈ រួមទាំងអ្នកដំណើរ អ្នកបើកបរ និងបុគ្គលិកផ្សេងទៀតផងដែរ ត្រូវតែពាក់ម៉ាស។
ស្របពេលជាមួយគ្នានោះ បុគ្គលិកផ្នែកសេវាកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកនៅកន្លែងបិទជិត ដូចជា បារ៍ ឌីស្កូ ខារ៉ាអូខេ និងហាងម៉ាស្សា ហាងកែសម្ផស្ស កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន រោងកុន សាលមហោស្រព រោងសៀក និងកន្លែងហាត់ប្រាណ គឺតម្រូវឲ្យពាក់ម៉ាសគ្រប់ពេលវេលា។
ម៉ាសក៏ជាកាតព្វកិច្ចផងដែរសម្រាប់បុគ្គលិកសេវាកម្ម អ្នកគ្រប់គ្រង និងអ្នកចូលរួមក្នុងកន្លែងវប្បធម៌ និងទេសចរណ៍ និងកន្លែងផ្សេងទៀតដែលរៀបចំព្រឹត្តិការណ៍មានមនុស្សច្រើនកុះករ។

ទន្ទឹមនោះ រដ្ឋបាលបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ឲ្យបន្តការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពជំងឺរាតត្បាត ដើម្បីធ្វើផែនការទាន់ពេលវេលា រួមទាំងការចាក់វ៉ាក់សាំង ពង្រឹងការត្រួតពិនិត្យវិធានការសុវត្ថិភាពនៅតាមអាជីវកម្ម និងគ្រឹះស្ថានផ្សេងៗ នៅតាមសាលារៀន ព្រំដែន និងកន្លែងថែទាំសុខភាពផងដែរ។
គួរបញ្ជាក់ថា ទីក្រុងហាណូយ បានកត់ត្រាចំនួនករណីកូវីដខ្ពស់បំផុត ក្នុងរយៈពេល៥ថ្ងៃចុងក្រោយពោលគឺជាមធ្យមមួយថ្ងៃឆ្លង៩៦នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ទីក្រុងអ៊ូហានប្រែមុខមាត់ថ្មី ក្រោយបិទខ្ទប់ ដោយសារ កូវីដ រយៈពេល ៣ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ