Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជាប្រទេស​ផ្គត់ផ្គង់កាហ្វេ​ធំលំដាប់ទី ២ របស់ពិភពលោក

បានផុស

នៅ

​កាហ្វេ ជាភេសជ្ជៈដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននៅទូទាំងសកលលោក។ កាហ្វេ​ជួយបំបាត់ការងងុយគេង និង​ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបំបាត់ការនឿយណាយពេលធ្វើការ ។ តើអ្នកដឹងទេថា ក្នុងចំណោមតំបន់​អាស៊ាន គឺមានតែប្រទេសមួយប៉ុណ្ណោះដែលផលិតកាហ្វេ​ដ៏ធំបំផុតប្រចាំតំបន់ និងលំដាប់លេខ ២ នៅលើសកលលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នោះគឺប្រទេសវៀតណាម ។ វៀតណាម គឺជាប្រទេស​ដែលផលិតកាហ្វេធំជាងគេបំផុតនៅក្នុងតំបន់ ហើយធំលំដាប់លេខ ២ លើពិភពលោកដែលមានផ្ទៃដីដាំដុះរហូតដល់ ៦០ ម៉ឺនហិចតា ។

កាហ្វេ​ គឺជាដំណាំដ៏សំខាន់មួយនៅក្នុងវិស័យកសិកម្មវៀតណាម ហើយជារៀងរាល់ឆ្នាំ វៀតណាមបានផលិតកាហ្វេ​ជាច្រើនរាប់លានតោន ដោយរួមចំណែក​ ៤០ ភាគរយ​នៃទីផ្សារ​ពិភពលោក និងនាំទៅកាន់ជាង ៨០ ប្រទេស​ ។

ដោយឡែក ចំពោះទីផ្សារដែលធំជាងគេសម្រាប់កាហ្វេវៀតណាម គឺសហគមអឺរ៉ុប បន្ទាប់មក​អាមេរិក រុស្ស៊ី ជប៉ុន និងអង់គ្លេស ដោយក្នុងនោះ ការនាំចេញ​កាហ្វេ Robusta មានរហូតដល់ ៩៧ ភាគរយ ខណៈ Arabica មានចំនួនតិចតួចប៉ុណ្ណោះ ។

គួរឲ្យដឹងថា ​ការនាំចេញកាហ្វេវៀតណាមបានកើនឡើង ១០.១ ភាគរយក្នុងមួយឆ្នាំ និងមានរហូតដល់ ១.៧២ លានតោនកាលពីឆ្នាំ ២០២២ ដោយស្មើនឹង ៣.៩ ពាន់លានដុល្លារ ៕

អត្ថបទ ៖ នាង​ រតនៈ

ចុចអាន ៖ មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៦ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម