Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនស៊ូដង់ ភៀសខ្លួនចេញពីរដ្ឋធានី ខណៈការប្រយុទ្ធ មិនថមថយ

បានផុស

នៅ

ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់ ហើយប្រទេសនានាកំពុងព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ នៅថ្ងៃទីប្រាំនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធទី១៩ខែមេសា ប្រជាជនបានចាកចេញពីទីក្រុង ខាទុំ ដោយអ្នកខ្លះជិះរថយន្ត និងអ្នកខ្លះដើរ ខណៈស្នូរកាំភ្លើង និងការបំផ្ទុះគ្រាប់បែក បានធ្វើឲ្យកក្រើកទីក្រុង។

ទន្ទឹមនេះ មន្ត្រីក្នុងប្រទេសជប៉ុន និងតង់ហ្សានី និយាយថា ពួកគេកំពុងពិចារណាបេសកកម្ម ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន។

ទីក្រុងតូក្យូនិយាយថា កងកម្លាំងស្វ័យការពាររបស់ខ្លួន កំពុងពិចារណាពីរបៀបជម្លៀសពលរដ្ឋជប៉ុនប្រហែល៦០នាក់ចេញពីប្រទេសស៊ូដង់ ខណៈយន្តហោះយោធា រង់ចាំសម្រាប់ប្រតិបត្តិការជម្លៀស។

(រូបថត៖ New Arab)

ចំណែករដ្ឋមន្ត្រីការបរទេសតង់ហ្សានី លោក Stergomena Tax បានប្រាប់សភាថា រដ្ឋាភិបាលរបស់លោក ក៏កំពុងវាយតម្លៃថាតើវាអាចទៅរួចដែរឬទេ ក្នុងការជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ២១០នាក់។

គួរបញ្ជាក់ថា ការភៀសខ្លួននេះកើត​ឡើង ​បន្ទាប់​ពី​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​អង្គាររវាងភាគីសង្គ្រាម ត្រូវ​ដួលរលំ។

កាលពីថ្ងៃអង្គារ យោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានយល់ព្រមបទឈប់បាញ់មនុស្សធម៌ រយៈពេល២៤ម៉ោង ប៉ុន្តែបទឈប់បាញ់នោះបានដួលរលំ ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីចូលជាធរមាននៅម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក)។

(រូបថត៖ AFP)

បទ​ឈប់​បាញ់​ថ្មី​ដែល​មានរយៈ​ពេលដូច​គ្នាក៏​ត្រូវ​បាន​ RSF ស្នើ​ឡើង​ផងដែរកាល​ពី​ថ្ងៃ​ពុធ។ កងទ័ពនិយាយថា ខ្លួននឹងគោរពតាមបទឈប់បាញ់ ប៉ុន្តែស្នូរកាំភ្លើងនៅតែអាចឮនៅទូទាំងរដ្ឋធានី។

ថ្វីបើចំនួនមនុស្សស្លាប់ដែលបណ្តាលមកពីការប្រយុទ្ធគ្នា មិនត្រូវបានគេដឹងច្បាស់ក៏ដោយ ប៉ុន្តែគណៈកម្មាធិការកណ្តាលនៃវេជ្ជបណ្ឌិតស៊ូដង់ (CCSD) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនស៊ីវិលយ៉ាងតិច១៧៤នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្បួនរថយន្តទូតអាមេរិក រងការបាញ់ប្រហារនៅ ស៊ូដង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម