ព័ត៌មានអន្ដរជាតិ
ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ៧៨នាក់ នៅ យេម៉ែន
មនុស្សចំនួន៧៨នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសក្នុងហេតុការណ៍រត់ជាន់គ្នានៅកណ្តាលរដ្ឋធានី សាណា របស់ប្រទេសយេម៉ែន។

ក្រសួងមហាផ្ទៃ Houthi និយាយថា មនុស្សរាប់សិបនាក់ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះផងដែរ ខណៈពេលពួកគេចូលរួមព្រឹត្តិការណ៍ចែកអំណោយមួយ។
យោងតាមក្រសួងមហាផ្ទៃ, ព្រឹត្តិការណ៍នេះ មិនមានការសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានទេ ហើយអ្នករៀបចំពីរនាក់ត្រូវចាប់ខ្លួន ខណៈការស៊ើបអង្កេតកំពុងដំណើរការ។
សាក្សីឃើញផ្ទាល់ភ្នែកបានប្រាប់សារព័ត៌មាន Associated Press (AP) ថា មន្ត្រីក្រុម Houthi បានបាញ់ទៅលើអាកាស ក្នុងការប៉ុនប៉ងគ្រប់គ្រងហ្វូងមនុស្ស ដែលជាហេតុបណ្តាលឲ្យអ្នកចូលរួមភ័យស្លន់ស្លោ ឈានទៅដល់ការរត់ជាន់គ្នាតែម្តង។

គួរបញ្ជាក់ថា ក្រុម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ បានគ្រប់គ្រងទីក្រុង សាណា ចាប់តាំងពីឆ្នាំ២០១៤មក នៅពេលក្រុមឧទ្ទាមនេះ បណ្តេញរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍ក្នុងឆ្នាំ២០១៥ ដោយបង្វែរជម្លោះនេះទៅជាសង្រ្គាមប្រូកស៊ីរវាងទីក្រុងរីយ៉ាដ និងទីក្រុងតេហេរ៉ង់។
សង្គ្រាមស៊ីវិលនៅយេម៉ែនបានសម្លាប់មនុស្សជាង ១៥០ ០០០ នាក់ និងបង្កើតគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ មេប៉ូលិសកូរ៉េខាងត្បូង ចេញមុខទទួលស្គាល់កំហុស ពាក់ព័ន្ធហេតុការណ៍ រត់ជាន់គ្នា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ