Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្តល់ជំនួយថ្មីទៅឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលទំនើប ផងដែរ

បានផុស

នៅ

កាលពីថ្ងៃពុធទី១៩ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣២៥លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជួយយោធាទីក្រុងកៀវ ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ សម្រាប់កញ្ចប់ជំនួយថ្មីនេះ រួមមានទាំងគ្រាប់បន្ថែម សម្រាប់ប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS) មីស៊ីលទំនើប និងមីនប្រឆាំងរថក្រោះផងដែរ។

(រូបថត៖ CSIS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាកញ្ចប់សន្តិសុខទី៣៦ហើយសម្រាប់អ៊ុយក្រែន ចាប់តាំងរុស្ស៊ីបើកការវាយលុកក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយនាំឲ្យជំនួយយោធាសរុបដែលសហរដ្ឋអាមេរិកជួយរដ្ឋាភិបាលទីក្រុង កៀវ កើនដល់ជាង៣៥.៤ពាន់លានដុល្លារ។

HIMARS គឺជាប្រព័ន្ធ​បំពាក់​លើ​រថយន្ត ដែល​អាច​បាញ់​មី​ស៊ី​លបាន​ច្រើន​គ្រាប់​ជា​បន្តបន្ទាប់​។ កាំជ្រួច​ដែល​ផ្គត់ផ្គង់​ដល់​អ៊ុយក្រែន គឺ​មាន​រយៈ​ចម្ងាយ​ដល់​ទៅ៨០គីឡូម៉ែត្រ ហើយ​កង​កម្លាំង​អ៊ុយក្រែន​ បានទទួល​​ជោគជ័យ​យ៉ាងធំធេង​ការ​ប្រើ​វា​ដើម្បី​កំណត់​គោលដៅ​របស់​រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា “រុស្ស៊ីអាចបញ្ចប់សង្រ្គាមរបស់ខ្លួននៅថ្ងៃនេះ។ បើរុស្ស៊ីមិនឈប់, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់យើង នឹងឈររួបរួមគ្នាជាមួយអ៊ុយក្រែន ដរាបណាពួកគេត្រូវការ”។

គួរបញ្ជាក់ថា កញ្ចប់ជំនួយថ្មីនេះ នឹងត្រូវបានផ្តល់មូលនិធិដោយប្រើប្រាស់អាជ្ញាធរ Presidential Drawdown Authority, ឬ PDA ដែលអនុញ្ញាតឲ្យប្រធានាធិបតីផ្ទេរសម្ភារ និងសេវាកម្មពីស្តុកអាមេរិក ដោយគ្មានការយល់ព្រមពីសភាក្នុងអំឡុងពេលមានអាសន្ន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជម្លោះ បង្ហូរឈាម បំផុត ក្នុងពិភពលោក កាលពី ឆ្នាំមុន មិនមែន នៅ អ៊ុយ ក្រែ ន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ វិនាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ២២ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម