ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន មិនអនុញ្ញាតឲ្យអាមេរិក យកមូលដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងបើកប្រតិបត្តិការ ប្រឆាំងចិន
រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងសម្រាប់ប្រតិបត្តិការដ៏មានសក្តានុពល ប្រឆាំងនឹងប្រទេសចិនក្នុងករណីមានសង្រ្គាមលើកោះតៃវ៉ាន់នោះទេ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានផ្តល់ព័ត៌មាននេះកាលពីថ្ងៃពុធទី១៩ខែមេសា ក្នុងអំឡុងសវនាការនៅព្រឹទ្ធសភាហ្វីលីពីន ទាក់ទងនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) រវាងប្រទេសទាំងពីរ។
លោក Manalo និយាយថា “យើងនឹងមិនយល់ព្រមចំពោះសកម្មភាពណាមួយ ឬសូម្បីតែសម្ភារដែលខុសពីអ្វីដែលបានព្រមព្រៀងគ្នា។ ទស្សនៈរបស់យើងគឺថា EDCA មិនមែនសំដៅលើប្រទេសទីបីណាមួយ ដែលនៅខាងក្រៅគោលបំណងរបស់ហ្វីលីពីនឡើយ”។

លោកបន្ថែមថា ការសម្រេចចិត្តអំពីថាតើត្រូវអនុញ្ញាតឲ្យសហរដ្ឋអាមេរិក រក្សាទុកអាវុធនៅកន្លែងជាក់លាក់ក្នុងប្រទេសហ្វីលីពីនដែរឬក៏អត់នោះ នឹងត្រូវធ្វើតាមគោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្នាំ២០១៤មួយនេះ គឺជាការបូកបន្ថែមលើកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ចឆ្នាំ១៩៩៨ដែលអនុញ្ញាតឲ្យកងកម្លាំងសហរដ្ឋអាមេរិក ឈរជើងបណ្តោះអាសន្ននៅតាមមូលដ្ឋានយោធាជាច្រើនដែលគ្រប់គ្រងដោយហ្វីលីពីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ប្រមុខណាតូ អំពាវនាវឲ្យចិន ចូលរួម ក្នុងការបង្កើតក្របខ័ណ្ឌ គ្រប់គ្រងអាវុធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?