ព័ត៌មានអន្ដរជាតិ
មកដឹងបំណុលដែល អ៊ុយក្រែន ជំពាក់បរទេសក្នុងជម្លោះរយៈពេលជាង ១ ឆ្នាំមកនេះ
អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykola Azarov បាននិយាយកាលពីថ្ងៃពុធថា បំណុលសាធារណៈរបស់ប្រទេសអ៊ុយក្រែន អាចឈានដល់ការបំបែកកំណត់ត្រាក្នុងចំនួន ១៧៣ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ នេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/Mykola-Azarov.jpg)
លោក Azarov បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ជំនួយដែលអ៊ុយក្រែនទទួលបាននាពេលកន្លងមកពីលោកខាងលិច ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេស ក៏ដូចជាអង្គការនានា គឺជាជំនួយមានសំណង ដូច្នេះរដ្ឋាភិបាលទីក្រុងកៀវនៅតែត្រូវសងដដែល ដោយគ្រាន់តែប្រើពេលសងឆាប់ ឬនៅពេលណាមួយប៉ុណ្ណោះ” ។
កន្លងមកកាលពីថ្ងៃទី២ ខែមីនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko ធ្លាប់បានបញ្ជាក់ដែរថា បំណុលសាធារណៈរបស់ប្រទេសមានលើសពី ១១៦ ពាន់លានដុល្លារ ដោយសារតែថវិការបស់អ៊ុយក្រែនប្រឈមនឹងឱនភាពប្រហែល ៥ ពាន់លានដុល្លារជារៀងរាល់ខែ បន្ទាប់ពីជម្លោះយោធាចាប់ផ្តើមជាមួយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយ ២ ភាគ ៣ នៃប្រាក់ទាំងនោះ ត្រូវបានទទួលតាមរយៈកម្ចី និងជំនួយបរទេស ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/money-21.jpg)
យោងតាមធនាគារជាតិនៃអ៊ុយក្រែនបានឲ្យដឹងថា ចំនួនសរុបនៃជំនួយផ្នែកហិរញ្ញវត្ថុ យោធា និងមនុស្សធម៌ផ្លូវការដែលបានប្រកាស និងផ្តល់ដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២២ មានចំនួនលើសពី ១២០ ពាន់លានដុល្លារ ។
ចំណែកខ្នងបង្អែកជំនួយដ៏ធំរបស់អ៊ុយក្រែននោះគឺសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដល់រដ្ឋាភិបាលទីក្រុងកៀវ ខណៈចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក, ទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនបានបញ្ជូនយន្តហោះដ្រូន រថក្រោះ កាំភ្លើងធំ និងអាវុធផ្សេងៗទៀតជាដើម ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/04/money-9.jpg)
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ប្រកាសផ្តល់ជំនួយថ្មីទៅឲ្យ អ៊ុយក្រែន រួមទាំងមីស៊ីលទំនើប ផងដែរ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?