Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ចំអកអាមេរិក ក្រោយមានភាពវឹកវរជាបន្តបន្ទាប់នៅមុនថ្ងៃឡើងកាន់តំណែងរបស់លោក Biden

បានផុស

នៅ

ឧត្តមសេនីយ៍ជាន់ខ្ពស់របស់អ៊ីរ៉ង់បានចំអកឲ្យសហរដ្ឋអាមេរិក បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធអាមេរិក និងឆ្មាំជាតិត្រូវបាននាំទៅដើម្បីការពារទីក្រុងវ៉ាស៊ីនតោនពីអំពើហិង្សាណាមួយផ្សេងទៀតក្នុងអំឡុងពេលសប្តាហ៍នៃការចូលកាន់តំណែងរបស់លោក Joe Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍ Mohammad Hossein Baqeri មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយនៅក្នុងពិធីមួយកាលពីថ្ងៃចន្ទថា “ពេលនេះយើងស្ថិតនៅកំពូលគេនៃអំណាចរបស់យើង នៅពេលដែលសត្រូវកំពុងតែដួលរលំ” ។

លោកនាយឧត្តមសេនីយ៍ក៏បានពណ៌នាដែរថា វាជារឿងគួរឲ្យហួសចិត្តមួយដែលអាមេរិកសង្ឃឹមថាអាចផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ប៉ុន្តែពេលនេះអាមេរិកកំពុងមានភាពវឹកវរទៅវិញ ។

លោក Baqeri បាននិយាយថា “ពួកគេចង់ឲ្យសាធារណរដ្ឋឥស្លាមមិនចង់ឃើញខួប ៤០ ឆ្នាំនៃបដិវត្តរបស់ខ្លួន ប៉ុន្តែអគារសភាផ្ទាល់របស់ពួកគេត្រូវបានឡោមព័ទ្ធ ។ មន្ត្រីរបស់ពួកគេបានសម្តែងការព្រួយបារម្ភថាកិត្យានុភាពរបស់ពួកគេកំពុងត្រូវបានបំផ្លាញនៅចំពោះមុខពិភពលោក ហើយឥឡូវនេះកងកម្លាំងប្រដាប់អាវុធអាមេរិកកំពុងប្រុងជើងការសម្រាប់ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី” ។

កាលពីដើមខែធ្នូប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថា ការវាយប្រហារនៃអគារកាពីតូលរបស់អាមេរិកដោយអ្នកគាំទ្រប្រធានាធិបតីអស់អាណត្តិ Donald Trump បានបង្ហាញពីភាពទន់ខ្សោយនៃប្រជាធិបតេយ្យលោកខាងលិច ។

សុន្ទរកថារបស់លោក Baqeri កាលពីថ្ងៃចន្ទធ្វើឡើង បន្ទាប់ពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មានភាពតានតឹងរាប់ទសវត្សមកហើយក្រោមការគ្រប់គ្រងរបស់លោក Trump ។ រដ្ឋបាលរបស់លោកបានសង្កត់ធ្ងន់លើយុទ្ធនាការដាក់សម្ពាធប្រឆាំងនឹងអ៊ីរ៉ង់ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មជាច្រើន និងការគំរាមកំហែងម្តងហើយម្តងទៀតនៃសកម្មភាពយោធាក៏ដូចជាការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ។

គួរបញ្ជាក់ថា លោក Joe Biden នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ហើយលោកគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ជំទាវទីមួយ Melania Trump ចេញសារលាទៅកាន់ពលរដ្ឋអាមេរិក

ចុចអាន ៖ ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម