ព័ត៌មានអន្ដរជាតិ
បុរសម្នាក់នៅ ចិន ក្រាបសំពះរថយន្តជាការដឹងគុណ ក្រោយជិះអស់រយៈពេល ៨ ឆ្នាំ
សារព័ត៌មាន scmp បានបង្ហាញពីឃ្លិបវីដេអូមួយកំពុងរីកសាយភាយពាសពេញពេញបណ្ដាញសង្គម បន្ទាប់ពីបុរសម្នាក់មកពីខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន ក្រាបលើដីសំពះរថយន្តរបស់ខ្លួនដែលជិះវាអស់រយៈពេលជាង៨ឆ្នាំមកហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/image-1307-627x1024.png)
តាមរយៈឃ្លិបដែលភរិយាថតបានបង្ហាញពីលោក Wang ធ្វើពិធីថ្លែងអំណរគុណចំពោះរថយន្តចាស់របស់គ្រួសារ បន្ទាប់ពីប្រើរយៈពេលប្រាំបីឆ្នាំ ។ ក្នុងឃ្លិបនោះលោកកំពុងលុតជង្គង់នៅមុខរថយន្តពណ៌ស។ បន្ទាប់មកគាត់បានដុតភ្លើងគប់ ហើយក្រាបសំពះនៅពីមុខរថយន្តដោយនិយាយថា ពួកគេត្រូវការទិញរថយន្តថ្មី។ ប៉ុន្តែមុននឹងទិញចង់គោរពរថយន្តចាស់ ដែលនៅជាមួយគ្រួសារអស់រយៈពេល៨ឆ្នាំ ។
លោក Wang និងភរិយារបស់គាត់ក៏បានបង្ហើបប្រាប់ផងដែរ រថយន្តចាស់ជារថយន្តដំបូងគេដែលពួកគេកាន់កាប់។ បើទោះជាវាត្រូវចំណាយពេលយូរដើម្បីសន្សំប្រាក់ទិញ ប៉ុន្តែវាមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតលោកនិងក្រុមគ្រួសារ។ ព្រោះការមានរថយន្តនេះធ្វើឲ្យជីវិតរបស់ពួកគេកាន់តែរលូន។ ពួកគេចាត់ទុករថយន្តជាសមាជិកគ្រួសារ ដូចជាសាក្សីនៃពេលវេលា និងការចងចាំ ពីពេលដែលពួកគេគ្រាន់តែជាគូស្នេហ៍ រហូតដល់ជីវិតបច្ចុប្បន្នជាប្ដីប្រពន្ធនឹងគ្នា។
យ៉ាងណាមិញក្រោយឃ្លិបវីដេអូនេះត្រូវបានចែកចាយតាមអ៊ីនធឺណិត មហាជនជាច្រើនហាក់ចាប់អារម្មណ៍នឹងពិធីដ៏ចម្លែកនេះជាខ្លាំង។ ជាមួយគ្នានោះដែរ គ្រប់គ្នាក៏បានចូលមកបញ្ចេញមតិផ្សេងៗគ្នាថា “រឿងនេះមានអត្ថន័យច្រើន! ខ្ញុំចូលចិត្តឡាននោះដែរ” “ខ្ញុំគិតថានេះជាលើកដំបូងហើយ ដែលមានពិធីបែបនេះ វាមិនមែនជាអប្បិយជំនឿទេ វាគ្រាន់តែសម្រាប់ក្រុមគ្រួសារដើម្បីបង្ហាញការដឹងគុណរបស់ពួកគេប៉ុណ្ណោះ”៕
![](https://www.kampucheathmey.com/wp-content/uploads/2023/04/image-1302.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?