ព័ត៌មានអន្ដរជាតិ
មើលវីដេអូនេះ ទើបដឹងថា សូរ្យគ្រាសកូនកាត់អស្ចារ្យកម្រិតណា
សូរ្យគ្រាសដ៏កម្រ បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រំភើបចិត្ត ដោយពួកគេនាំគ្នាធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសអូស្ត្រាលី ដើម្បីទស្សនាទិដ្ឋភាពដ៏ល្អឥតខ្ចោះមួយនេះ។

ផ្ទៃមេឃលើតំបន់ Exmouth នៅភាគខាងលិចប្រទេសអូស្ត្រាលី បានប្រែជាងងឹតរយៈពេលប្រហែល៦០វិនាទីនៅថ្ងៃព្រហស្បតិ៍ទី២០ខែមេសា។
សូរ្យគ្រាសនេះ គឺជាសូរ្យគ្រាសកូនកាត់ដ៏កម្រ ដែលកើតឡើងត្រឹមតែពីរបីដងប៉ុណ្ណោះក្នុងមួយសតវត្សរ៍។

ក្រៅពីប្រទេសអូស្រ្តាលី សូរ្យគ្រាសនេះក៏អាចមើលឃើញនៅទូទាំងផ្នែកផ្សេងទៀត នៃតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។ ប្រជាជនដែលរស់នៅក្នុងប្រទេសអូស្ត្រាលីភាគខាងលិច ទីម័រខាងកើត និងប៉ាពួខាងលិច អាចមើលឃើញទិដ្ឋភាពល្អបំផុត។
សូរ្យគ្រាសនេះ បានចាប់ផ្តើមនៅមហាសមុទ្រឥណ្ឌានាពេលថ្ងៃរះ ហើយបញ្ចប់ទៅវិញនៅពេលថ្ងៃលិចក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខណៈអ្នកសង្កេតនៅចំនុចផ្សេងៗតាមផ្លូវនៃសូរ្យគ្រាសនេះ អាចមើលឃើញពីដំណាក់កាលខុសៗគ្នារបស់សូរ្យគ្រាស។

អ្នកខ្លះឃើញសូរ្យគ្រាសទាំងស្រុង អ្នកខ្លះឃើញសូរ្យគ្រាសរាងជារង្វង់ ហើយអ្នកខ្លះឃើញរាងជាចិញ្ចៀន។
គួរបញ្ជាក់ថា សូរ្យគ្រាសកូនកាត់ចុងក្រោយគឺកើតឡើងនៅខែវិច្ឆិកាឆ្នាំ២០១៣ ហើយអង្គការណាសា រំពឹងថាសូរ្យគ្រាសកូនកាត់លើកក្រោយ នឹងកើតឡើងនៅឆ្នាំ២០៣១៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រថ្ងៃនេះ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ