ព័ត៌មានអន្ដរជាតិ
ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់នៅ ចិន ប៊ិះស្លាប់ដោយសារតែអាហារថ្ងៃត្រង់មួយពេល
ក្មេងស្រីអាយុ៦ឆ្នាំម្នាក់បាត់បង់ស្មារតីភ្លាមៗ បន្ទាប់ពីបរិភោគឆាប៉េងប៉ោះជាមួយពងមាន់ ដែលលោកយាយធ្វើឲ្យទទួលទានជាអាហារថ្ងៃត្រង់ ខណៈគ្រូពេទ្យចង្អុលប្រាប់ថាកុមារីតូចប៊ិះនឹងស្លាប់ទៅហើយ។
បើតាមរបាយការណ៍ពី docbao បញ្ចាក់ថា ក្មេងស្រីជនជាតិចិនអាយុ ៦ ឆ្នាំរូបនេះ មានរោគសញ្ញាផ្សេងៗគ្នា បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ដូចសព្វដង។ នៅមុនពេលដែលកុមារីតូចក្អួត គ្រួសារស្រាប់តែភ័យស្លន់ស្លោ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ជាសំណាងល្អ នាងទទួលការព្យាបាលទាន់ពេលវេលា រហូតរោគសញ្ញាថមថយបន្តិចម្តងៗ។

ចំណែកគ្រួសារកុមារីដដែលបានប្រាប់គ្រូពេទ្យថា នៅពេលថ្ងៃត្រង់កូនរបស់ពួកគេបានញ៉ាំពងមាន់ឆាប៉េងប៉ោះដែលជីដូនបានរៀបចំ។ វាក៏ជាមុខម្ហូបដែលកូនចូលចិត្តញ៉ាំ ហើយលោកយាយធ្លាប់ធ្វើស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែមិនដែលមានភាពមិនប្រក្រតីបែបនេះទេ។ នៅពេលសួរលម្អិតអំពីដើមកំណើតនៃស៊ុត និងប៉េងប៉ោះ និងស្ថានភាពអាហារ លោកយាយបាននិយាយថា ស៊ុតពិតជាស្រស់។ ប៉ុន្តែបញ្ហាអាចជាប៉េងប៉ោះ ព្រោះប៉េងប៉ោះទុំទាំងអស់នៅក្នុងផ្ទះ ដូច្នេះគាត់បានទៅចំការដើម្បីបេះប៉េងប៉ោះដែលមិនទាន់ទុំដែលមានពណ៌បៃតង។
ក្រោយឮសម្ដីលោកយាយភ្លាម វេជ្ជបណ្ឌិតបានដឹងពីមូលហេតុដោយថា ប៉េងប៉ោះទុំគឺជាអាហារសុខភាពមានសារធាតុចិញ្ចឹមច្រើន ប៉ុន្តែការទទួលទានវាច្រើនពេកគឺមិនល្អទេ។ ជាពិសេសជាមួយប្រព័ន្ធរំលាយអាហាររបស់កុមារ។ លើសពីនេះទៅទៀត គន្លឹះសំខាន់គឺនៅក្នុងប៉េងប៉ោះបៃតងដែលលោកយាយចម្អិនឲ្យចៅៗបរិភោគមានពណ៌បៃតង មានសារធាតុ solanin ច្រើន។ នេះអាចបណ្តាលឲ្យរលាកក្រពះ ចង្អោរ និងពិបាកដកដង្ហើម។ ក្នុងនោះក៏មានសារធាតុពុលជាច្រើនដែលមានគ្រោះថ្នាក់ដល់កុមារ និងមនុស្សធំ។ Solanin ក៏អាចបណ្តាលឲ្យខ្វិនប្រព័ន្ធសរសៃប្រសាទកណ្តាល ឈឺពោះ និងស្លាប់ផងដែរ។

ដូច្នេះ គ្រូពេទ្យណែនាំវាដល់គ្រួសារ និងឪពុកម្ដាយថាពួកគេគួរធ្វើម្ហូបសម្រាប់កុមារ ដោយប្រុងប្រយ័ត្នជាពិសេសកុមារតូចៗត្រូវប្រើប៉េងប៉ោះទុំ។ ដើម្បីចៀសវាងសារធាតុ solanin ដែលបង្កគ្រោះថ្នាក់ដល់សុខភាពកុមារនិងទារក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសម្នាក់នៅ ចិន ក្រាបសំពះរថយន្តជាការដឹងគុណ ក្រោយជិះអស់រយៈពេល ៨ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ