ព័ត៌មានអន្ដរជាតិ
ជប៉ុនរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីលើមនុស្សដែលគ្មានប្រវត្តិធ្វើដំណើរទៅអង់គ្លេស
ក្រសួងសុខាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែមករា ថា ក្រុមគ្រូពេទ្យជប៉ុនបានរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេសក្នុងចំណោមមនុស្ស ៣ នាក់ដែលមិនបានធ្វើដំណើរទៅទីនោះ ។
ក្រសួងបាននិយាយថា អ្នកទាំងបីមានអាយុចាប់ពី ២០ ឆ្នាំដល់ ៦០ ឆ្នាំ និងរស់នៅក្នុងខេត្ត Shizuoka ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រខាងលិចទីក្រុងតូក្យូ ខណៈពួកគេមានរោគសញ្ញាដំបូងនៅដើមខែមករា ។
មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា អាជ្ញាធរកំពុងពិនិត្យមើលថាតើអ្នកទាំងបីឆ្លងវីរុសនេះយ៉ាងដូចម្តេច ប៉ុន្តែមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាវីរុសដែលត្រូវបានរកឃើញដំបូងនៅប្រទេសអង់គ្លេសកំពុងរីករាលដាលនៅខេត្ត Shizuoka នោះទេ ។
លោក Takaji Wakita ប្រធានវិទ្យាស្ថានជាតិជំងឺឆ្លងបានប្រាប់អ្នកសារព័ត៌មានថា “វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីត្រូវបានរកឃើញពីប្រជាជនដែលមិនមានប្រវត្តិធ្វើដំណើរទៅចក្រភពអង់គ្លេស យើងអាចសន្មតថា ពួកគេឆ្លងនៅក្នុងប្រទេសជប៉ុនតែម្ដង” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសជប៉ុនបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីចំនួន ៤៥ ករណី បន្ទាប់ពីវីរុសនេះត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស អាហ្វ្រិកខាងត្បូង និងប្រេស៊ីល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ព្រិលធ្លាក់ខ្លាំងនៅជប៉ុនសម្លាប់មនុស្ស ៨ នាក់ បង្កគ្រោះថ្នាក់រាប់រយនាក់
ចុចអាន ៖ លោកយាយចំណាស់ជាងគេបំផុតនៅលើពិភពលោកចង់រស់នៅ ២ ឆ្នាំទៀត ក្រោយប្រារព្ធពិធីខួបកំណើត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ