ព័ត៌មានអន្ដរជាតិ
ណាតូ លាតត្រដាងតម្លៃជំនួយយោធា ដែលខ្លួនជួយដល់ អ៊ុយក្រែន
កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមេសា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានប៉ាន់ប្រមាណថា តម្លៃជំនួយយោធារបស់សម្ព័ន្ធភាពយោធាមួយនេះ ដល់អ៊ុយក្រែន គឺបានកើនឡើងដល់ ១៦៥ពាន់លានដុល្លារហើយ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក។

លោក Stoltenberg ដែលទៅដល់ទីក្រុងកៀវកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “បណ្តាប្រទេសជាសមាជិកណាតូ បានបណ្តុះបណ្តាលទាហានអ៊ុយក្រែនរាប់ម៉ឺននាក់ ហើយកំពុងផ្តល់យន្តហោះចម្បាំង រថក្រោះ និងរថពាសដែកបន្ថែមទៀតដល់អ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងរៀបចំសម្រាប់ការវាយបកប្រឆាំងរុស្ស៊ី”។
ស្របពេលជាមួយគ្នានោះ លោក Stoltenberg បានអះអាងជាថ្មីថា អ៊ុយក្រែនមានកន្លែងនៅក្នុងអង្គការណាតូ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាសម្រាប់ការចូលជាសមាជិកនោះទេ។

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣២៥លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីជួយយោធាទីក្រុងកៀវ ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។
សម្រាប់កញ្ចប់ជំនួយថ្មីនេះ រួមមានទាំងគ្រាប់បន្ថែម សម្រាប់ប្រព័ន្ធរ៉ុកកែតចល័តកម្រិតខ្ពស់ (HIMARS) មីស៊ីលទំនើប និងមីនប្រឆាំងរថក្រោះផងដែរ។
នេះគឺជាកញ្ចប់សន្តិសុខទី៣៦ហើយសម្រាប់អ៊ុយក្រែន ចាប់តាំងរុស្ស៊ីបើកការវាយលុកក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយនាំឲ្យជំនួយយោធាសរុបដែលសហរដ្ឋអាមេរិកជួយរដ្ឋាភិបាលទីក្រុង កៀវ កើនដល់ជាង៣៥.៤ពាន់លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ប្រកាសផ្តល់ជំនួយថ្មីទៅឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលទំនើប ផងដែរ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ