ព័ត៌មានអន្ដរជាតិ
ថៃជួបព្យុះទី២ក្នុងរយៈពេលត្រឹមកន្លះខែ
យោងតាមនាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ប្រទេសថៃកំពុងត្រៀមខ្លួនសម្រាប់ការមកដល់របស់ព្យុះត្រូពិកទី២ក្នុងរយៈពេលត្រឹមពីរសប្តាហ៍។ ព្យុះចុងក្រោយនេះត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការខូចខាតកាន់តែធំ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពព្យុះដែលចេញផ្សាយនៅម៉ោង១១យប់ថ្ងៃព្រហស្បតិ៍, TDM បាននិយាយថា ប្រព័ន្ធសម្ពាធទាបនៅភាគខាងកើតប្រទេសហ្វីលីពីនបានបង្កើនកម្លាំងកាន់តែខ្លាំងទៅជាព្យុះត្រូពិកប្រភេទ២។ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ប្រព័ន្ធសម្ពាធទាបត្រូវបានគេព្យាករណ៍ថានឹងវិវត្តទៅជាព្យុះត្រូពិកប្រភេទ៣ដែលនឹងបណ្តាលឲ្យមានការបាក់ដីនៅតំបន់ភាគកណ្តាលប្រទេសវៀតណាម។

ព្យុះដែលខិតជិតមកដល់នេះទំនងជានឹងបង្កឲ្យមានភ្លៀងធ្លាក់ឥតឈប់ឈរនិងនាំមកជាមួយខ្យល់បក់ខ្លាំងនៅតំបន់ភាគខាងជើង វាលទំនាបភាគកណ្តាល ភាគឦសាននិងតំបន់ភាគខាងកើត។ ការិយាល័យអាកាសធាតុបាននិយាយថា ជំនន់ទឹកភ្លៀងនិងទឹកហូរខ្លាំងត្រូវបានព្យាករណ៍នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ទឹកជំនន់ធ្ងន់ធ្ងរត្រូវបានគេព្យាករណ៍នៅក្នុងខេត្ត Nakhon Ratchasima។
TMD និយាយថា ព្យុះនេះកំពុងបង្កឲ្យមានទឹករលកកម្ពស់២ទៅ៣ម៉ែត្រនៅក្នុងសមុទ្រ Andaman និងនៅឈូងសមុទ្រថៃ។អាជ្ញាធរនៅតាមបណ្តាខេត្តនានាដែលស្ថិតចំផ្លូវព្យុះនេះកំពុងត្រៀមទប់ទល់នឹងការខូចខាតបន្ថែមទៀត។
នាយកដ្ឋានទប់ស្កាត់និងកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា មកដល់ពេលនេះ មានប្រជាជន១៥,៧៤០គ្រួសារនៅក្នុងខេត្តចំនួន១៩បានរងគ្រោះដោយសារទឹកជំនន់និងការបាក់ដី។ មនុស្សម្នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ។
ក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ ទឹកជំនន់នៅតែមិនទាន់ស្រកក្នុងខេត្ត Nakhon Ratchasima, Sa Kaeo, Chachoengsao, Surat Thani, Trang និង Satun ។ ទន្ទឹមនឹងនេះ ការបាក់ដីក៏ត្រូវបានគេរាយការណ៍ផងដែរនៅ Phuket, Satun និង Krabi៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២២ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ