Connect with us

ព័ត៌មានអន្ដរជាតិ

“សូរ្យគ្រាសកូនកាត់” ទាក់ទាញមនុស្សរាប់ពាន់នាក់ទៅកាន់ទីក្រុងដាច់ស្រយាលនៅ អូស្ត្រាលី

បានផុស

នៅ

សូរ្យគ្រាសកូនកាត់ដ៏កម្រមួយនៅទីក្រុងដាច់ស្រយាល នាឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសអូស្ត្រាលី បានទាក់ទាញមនុស្សរាប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើជាសាក្សីក្នុង​ព្រឹត្តិការណ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ​តារាសាស្ត្រ និង​អ្នកចូលចិត្ត​មកពីជុំវិញពិភពលោកបានធ្វើដំណើរទៅកាន់ Exmouth ដែលជាទីក្រុងតូចមួយ​នៅមាត់សមុទ្រដែលមានចម្ងាយប្រហែល ១,២០០ គីឡូម៉ែត្រពីរដ្ឋធានី Perth របស់​រដ្ឋ ដើម្បី​ទស្សនា​សូរ្យគ្រាស​ឲ្យ​បានពេញភ្នែក។

ទោះយ៉ាងណា មនុស្សអាចមើលឃើញអាស្រ័យ​លើ​កន្លែង​ដែល​អ្នក​ឈរ​មើលឬរស់នៅ ខណៈពេលដែលព្រះ​ច័ន្ទ​ឆ្លងកាត់ព្រះអាទិត្យពេញលេញ ឬបិទបាំងកណ្តាល ​ហើយទុក​រង្វង់​ពន្លឺ​ដែល​អាច​មើលឃើញសូរ្យគ្រាសនៅរយៈពេលមួយ​នាទីនៅម៉ោង ១១.២៩នាទីព្រឹក​ (ម៉ោងក្នុងស្រុក) ធ្វើ​ឲ្យ​អ្នកទស្សនាធ្លាក់ចូលទៅក្នុងភាពងងឹត និងសីតុណ្ហភាពធ្លាក់ចុះ ។

សូមជម្រាបដែរថា សូរ្យគ្រាស​ដែលកើតឡើងកាលពីថ្ងៃព្រហស្បតិ៍គឺជាប្រភេទ “កូនកាត់” ដ៏កម្រ ដែល​មិនបានឃើញ​ទូទាំងពិភព​លោក​ចាប់តាំង​ពីឆ្នាំ ២០១៣ មក​ម្ល៉េះ។ សូរ្យគ្រាសដ៏កម្របានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រំភើបចិត្ត ដោយពួកគេនាំគ្នាធ្វើដំណើរទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសអូស្ត្រាលី ដើម្បីទស្សនាទិដ្ឋភាពដ៏ល្អឥតខ្ចោះមួយនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Reuters

ចុចអាន៖មានតែប្រទេសអាស៊ាន ៣ ប៉ុណ្ណោះដែលអាចមើលឃើញព្រឹត្តិការណ៍ “សូរ្យគ្រាសកូនកាត់” ដ៏កម្រ (មានវីដេអូ

ចុចអាន៖មើលវីដេអូនេះ ទើបដឹងថា សូរ្យគ្រាសកូនកាត់អស្ចារ្យកម្រិតណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម