Connect with us

ព័ត៌មានអន្ដរជាតិ

ធ្វើការអស់កម្លាំងពេក ពលករចំណាកស្រុកឥណ្ឌា១៣នាក់ដេកលើចិញ្ចើមផ្លូវ ត្រូវរថយន្តកិនស្លាប់

បានផុស

នៅ

ពលករចំណាកស្រុកចំនួន១៣នាក់ដែលកំពុងដេកលើចិញ្ចើមផ្លូវហាយវ៉េ បានស្លាប់បន្ទាប់ពីត្រូវរថយន្តកិននៅភាគខាងលិចប្រទេសឥណ្ឌា។

ក្រុមមន្ត្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សចំនួន៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុកាលពីព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីរថយន្ត បុកជាមួយត្រាក់ទ័រមួយគ្រឿងហើយអ្នកបើកបរបាត់បង់ការគ្រប់គ្រង។

ពលករទាំងនោះមកពីរដ្ឋភាគខាងជើង Rajasthan ហើយបានដេកលក់បន្ទាប់ពីធ្វើការពេញមួយថ្ងៃ។

វាមិនមែនជារឿងចម្លែកទេដែលគេឃើញពលករចំណាកស្រុក ដេកនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងឥណ្ឌាហើយជារឿយៗពួកគេប្រឈមនឹងគ្រោះថ្នាក់។

ក្រុមមន្រ្តីបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ហើយអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ក្បែរទីក្រុង Surat។

ពលករចំណាកស្រុកជាច្រើននាក់ដែលភៀសខ្លួនចេញពីទីក្រុងនានានៅពេលប្រទេសឥណ្ឌាដាក់វិធានការរឹតត្បិតកាលពីឆ្នាំមុន បានស្លាប់ក្នុងហេតុការណ៍ស្រដៀងគ្នានេះ។

មនុស្សចំនួន១៦នាក់បានស្លាប់កាលពីឆ្នាំមុន នៅពេលដែលពួកគេត្រូវបានរថភ្លើងដឹកទំនិញ កិនក្នុងរដ្ឋ Maharashtra៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាជ្ញាធរខេត្តបាត់ដំបងបញ្ជូនពលករ ៣៣២នាក់ឲ្យត្រឡប់ទៅផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម