Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងគាំទ្ររហ័សស៊ូដង់ ប្រកាសបើកអាកាសយានដ្ឋាន សម្រាប់ការជម្លៀស

បានផុស

នៅ

កងកម្លាំងគាំទ្ររហ័សស៊ូដង់ (RSF) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកអាកាសយានដ្ឋាន ដើម្បីអនុញ្ញាតឲ្យមានការជម្លៀសពលរដ្ឋបរទេសចេញពីប្រទេសស៊ូដង់។

(រូបថត៖ Republicworld)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

RSF បន្ថែមថា ពួកគេបានរៀបចំរួចរាល់អស់ហើយ សម្រាប់កិច្ចសហប្រតិបត្តិការ បង្កើតឱកាសឲ្យអ្នកតំណាង និងបេសកកម្មការទូតបរទេស  ចាកចេញពីប្រទេសស៊ូដង់ដោយសុវត្ថិភាព។

RSF បាននិយាយនៅលើ Twitter កាលពីថ្ងៃសុក្រទី២១ខែមេសាថា “កងកម្លាំងគាំទ្ររហ័សប្រកាសការត្រៀមខ្លួន ដើម្បីបើកផ្នែកខ្លះនៃអាកាសយានដ្ឋានទាំងអស់ក្នុងប្រទេសស៊ូដង់សម្រាប់ចរាចរណ៍ផ្លូវអាកាស ដូច្នេះរដ្ឋជាមិត្ត និងបងប្អូនដែលមានបំណងជម្លៀសពលរដ្ឋរបស់ពួកគេ អាចធ្វើដូច្នេះបានដោយសុវត្ថិភាព”។

(រូបថត៖ AFP)

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ការប៉ះទង្គិចគ្នាដោយហិង្សារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង RSF បានផ្ទុះឡើង ក្នុងទីក្រុង ខាទុំ។ កងកម្លាំងរដ្ឋាភិបាលបានចោទប្រកាន់ RSF ពីបទបះបោរ ហើយបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋានរបស់ពួកគេ។

រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់លោក Haitham Mohamed Ibrahim បានបញ្ជាក់ថា មនុស្សប្រហែល៦០នាក់បានស្លាប់ និងជាង២០០នាក់រងរបួស នៅថ្ងៃដំបូងនៃពិធីបុណ្យមូស្លីម Eid al-Fitr ហើយគិតត្រឹមពេលនេះ មនុស្សប្រហែល៦០០នាក់បានស្លាប់ និង៣៥០០នាក់រងរបួសក្នុងអំឡុងពេលជម្លោះរយៈពេលជិតមួយសប្តាហ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ប្រជាជនស៊ូដង់ ភៀសខ្លួនចេញពីរដ្ឋធានី ខណៈការប្រយុទ្ធ មិនថមថយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម