ព័ត៌មានអន្ដរជាតិ
សន្ទស្សន៍កម្តៅនៅ ថៃ ឡើងដល់ ៥៤អង្សាសេ
កាលពីថ្ងៃសុក្រទី២១ខែមេសា ប្រទេសថៃ បានចេញការព្រមានអំពី “កម្តៅខ្លាំងបំផុត” ខណៈសីតុណ្ហភាព បានហក់ឡើងជាថ្មីម្តងទៀត បន្ទាប់ពីឈានដល់៤៥អង្សាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីចុងសប្តាហ៍មុន។

នាយកដ្ឋានឧតុនិយមបានព្រមានថា សន្ទស្សន៍កម្តៅ បានឡើងដល់កម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងបាងកក និងខេត្តចំនួនបីផ្សេងទៀតកាលពីថ្ងៃសុក្រ។
នាយកដ្ឋានបានចេញការព្រមានថា នៅខេត្ត Phetchabun ភាគខាងជើង សន្ទស្សន៍កម្តៅបានឈានដល់ ៤៨.១អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់។
ចំណែកនៅស្រុក Kosum Pisai នៃខេត្ត Maha Sarakham ភាគឦសាន សន្ទស្សន៍កម្តៅបានឈានដល់ ៤៤.៥អង្សាសេ ដែលក៏ជាកម្រិតគ្រោះថ្នាក់ផងដែរ។

រីឯនៅសង្កាត់ Bang Na នៃទីក្រុងបាងកក សន្ទស្សន៍កម្តៅបានឈានដល់ ៥៤អង្សាសេ ដែលជាកម្រិតគ្រោះថ្នាក់ខ្លាំង។
ស្របពេលជាមួយគ្នានោះ នៅខេត្ត Chonburi ភាគខាងកើត សន្ទស្សន៍កម្តៅក៏បានឈានដល់ ៥៤អង្សាសេ ដូចនៅបាងកកដែរ។
ដោយឡែក នៅភាគខាងត្បូងវិញ, ខេត្ត Phuket, សន្ទស្សន៍កម្តៅក៏បានឈានដល់ ៥៤អង្សាសេដូចគ្នា។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន សីតុណ្ហភាពនៅប្រទេសថៃ បានឡើងដល់កម្រិតជាប្រវត្តិសាស្រ្ត ពោលគឺឈានដល់ ៤៥ អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ នឹងរងគ្រោះដោយអាកាសធាតុកាន់តែក្តៅខ្លាំង

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?