ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចិត្តល្អ ជួយដឹកអាហារជំនួសអ្នកដឹកជញ្ជូន ក្រោយដួលម៉ូតូ
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងបាងកកនៃប្រទេសថៃមានអ្នកដឹកជញ្ជូន Grab ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានប៉ូលិសជួយដឹកជញ្ជូនអាហារជំនួសគាត់ទៅឲ្យអតិថិជនទាន់ពេលវេលា ។

ដំបូងឡើយបុរសវ័យ ៤៥ ឆ្នាំនោះចេញដឹកអាហារជាមួយកូនស្រីអាយុ ១៤ ឆ្នាំរបស់ខ្លួន ប៉ុន្តែដោយសារមេឃក្ដៅនិងគេងមិនគ្រប់គ្រាន់ទើបគាត់សន្លប់ភ្លាមៗធ្វើឲ្យដួលម៉ូតូទៅ យ៉ាងណាកូនស្រីជំទង់របស់លោកមិនមានគ្រោះថ្នាក់អ្វីឡើយ ។
ប៉ូលិសដែលបានជួយបុរសរងគ្រោះមានឈ្មោះថា គ្រីតសាណាឆៃ ស៊ីឆារើន (Kritsanachai Sicharoen) គាត់ប្រាប់ឲ្យក្មេងស្រីនោះចាំយាមឪពុក និងសុំអាសយដ្ឋានអតិថិជនពីនាងដើម្បីរកប្រាក់ចំណូលឲ្យអ្នកទាំងពីរវិញ ។

ទង្វើរបស់ប៉ូលិសចិត្តធម៌ខាងលើធ្វើឲ្យមហាជនស្ងើចសរសើរជាខ្លាំង អ្នកខ្លះនិយាយថា “អរគុណលោកប៉ូលិស! អ្នកគួរឲ្យស្រលាញ់ណាស់ ប៉ូលសភូមិន្ទថៃគួរតែផ្តល់រង្វាន់ដល់អ្នកសម្រាប់រឿងនេះ!” និងម្នាក់ទៀតសរសេរថា “ខ្ញុំសង្ឃឹមថាប្រទេសថៃមានប៉ូលិសចិត្តល្អបែបនេះជាច្រើនទៀត” ៕

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?