ព័ត៌មានអន្ដរជាតិ
ហេតុផលមួយ អ្នកសាធារណរដ្ឋ ជំរុញឲ្យលោក បៃដិន ឈប់ផ្តល់អាវុធដល់ អ៊ុយក្រែន
សមាជិកគណបក្សសាធារណរដ្ឋ បានសរសេរលិខិតទៅលោក ចូ បៃដិន ដោយអំពាវនាវឲ្យប្រធានាធិបតីអាមេរិករូបនេះ បញ្ចប់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ព្រោះតែហានិភ័យនៃជម្លោះផ្ទាល់ជាមួយរុស្ស៊ី។

លិខិតដែលចុះហត្ថលេខាដោយសមាជិកសភាចំនួន១៩រូប ចុះថ្ងៃទី២០ខែមេសា មានខ្លឹមសារថា “យើងព្រួយបារម្ភយ៉ាងខ្លាំងដែលថា គន្លងនៃជំនួយរបស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមអ៊ុយក្រែន នឹងគំរាមកំហែងដល់ការកើនឡើងអរិភាពបន្ថែមទៀត និងខ្វះភាពច្បាស់លាស់ជាយុទ្ធសាស្រ្ត។ រាល់កញ្ចប់ថ្មី និងរាល់សព្វាវុធថ្មីដែលផ្តល់ទៅឲ្យអ៊ុយក្រែន នឹងបង្កហានិភ័យកាន់តែខ្លាំងនៃជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។ មានមធ្យោបាយសមស្របដែលអាមេរិក អាចគាំទ្រប្រជាជនអ៊ុយក្រែន ប៉ុន្តែការផ្គត់ផ្គង់អាវុធគ្មានដែនកំណត់ ក្នុងសង្រ្គាមមិនចេះចប់បែបនេះ មិនមែនជារឿងមួយក្នុងចំណោមរឿងទាំងនោះឡើយ”។

ទន្ទឹមនោះ ក្រុមតំណាងរាស្រ្តបានគូសបញ្ជាក់ថា ការជំរុញកិច្ចចរចារវាងភាគីចំពោះជម្លោះអ៊ុយក្រែន គឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ទីក្រុងកៀវ និងវ៉ាស៊ីនតោន។
ជាងនេះទៅទៀត សមាជិកសភាបាននិយាយថា ការគាំទ្រដល់អ៊ុយក្រែន ដែលជាប្រទេសមានកម្រិតអំពើពុករលួយខ្ពស់ គឺជារឿងគ្មានទំនួលខុសត្រូវ ចំពេលពលរដ្ឋអាមេរិកកំពុងរងគ្រោះដោយសារអតិផរណា និងការកើនឡើងនៃបំណុលសាធារណៈ។

សមាជិកសភាក៏បានសម្តែងភាពមិនសប្បាយចិត្តផងដែរ ចំពោះការដែលទីក្រុងវ៉ាស៊ីនតោនបាត់បង់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមាន ដោយសារតែការគាំទ្រដល់អ៊ុយក្រែន ខណៈគូប្រជែងចម្បងរបស់សហរដ្ឋអាមេរិកគឺរុស្ស៊ីនិងចិន កាន់តែស្អិតរមួតជាមួយគ្នា និងកាន់តែរឹងមាំចំពេលមានជម្លោះ។
យោងតាមមន្ទីរបញ្ចកោណ, ជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកដល់ទីក្រុងកៀវ គឺបានកើនឡើងដល់៣៥.៤ពាន់លានដុល្លារ ចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ប្រកាសផ្តល់ជំនួយថ្មីទៅឲ្យអ៊ុយក្រែន រួមទាំងមីស៊ីលទំនើប ផងដែរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់