ព័ត៌មានអន្ដរជាតិ
ថ្ងៃកម្ពុជា បើកស៊ីហ្គេម ចំថ្ងៃ ពិភពលោក កើតបាតុភូតចន្ទ្រគ្រាស
កាលពីថ្ងៃទី២០ខែមេសា បាតុភូតសូរ្យគ្រាសកូនកាត់ដ៏កម្រ បានបង្ហាញខ្លួនធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសអ្នកនៅតំបន់ដាច់ស្រយាល Exmouth ក្នុងប្រទេសអូស្រ្តាលី។
បន្ទាប់ពីព្រឹត្តការណ៍នោះ ក្រុមអ្នកវិទ្យសាស្រ្តបានបញ្ជាក់ថា ចន្ទ្រគ្រាស Penumbral នឹងចូលខ្លួនមកបង្ហាញឲ្យពិភពលោកឃើញវិញម្តង នៅថ្ងៃទី០៥ខែឧសភា ពោលគឺចំថ្ងៃដែលប្រទេសកម្ពុជា បើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាផ្លូវការតែម្តង។
អ្នកនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អូស្ត្រាលី នូវែលសេឡង់ អង់តាក់ទិក មហាសមុទ្រអាត្លង់ទិកខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នឹងមើលឃើញចន្ទ្រគ្រាសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅរាជធានីភ្នំពេញ ប្រហែលជាមិនអាចមើលឃើញចន្ទ្រគ្រាសនេះទេ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា នឹងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមបើកជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងព្រឹត្តិការណ៍លើកនេះផងដែរ កម្ពុជាបានកំពុងធ្វើរឿងដ៏អស្ចារ្យ៣យ៉ាងឲ្យអន្តរជាតិស្ងើចសរសើរនោះគឺ ១.អ្នកគាំទ្រជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ ២.មិនយកតម្លៃសិទ្ធិការផ្សព្វផ្សាយ ការផ្សាយផ្ទាល់ និងការផ្សាយបន្តផ្ទាល់ និង៣.មិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ ពីអត្តពលិក និងប្រតិភូកីឡាអន្តរជាតិដែលចូលរួម៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ក្រោយសូរ្យគ្រាសកូនកាត់កន្លងផុត ពិភពលោកនឹងជួបចន្ទ្រគ្រាស Penumbral វិញម្តង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់