ព័ត៌មានអន្ដរជាតិ
កងកម្លាំងប្រឆាំង ស៊ូដង់ ប្រកាសបទឈប់បាញ់រយៈពេល ៣ ថ្ងៃ
កងកម្លាំងប្រឆាំងនៅប្រទេសស៊ូដង់និយាយថា ពួកគេបានព្រមព្រៀងបទឈប់បាញ់រយៈពេលបីថ្ងៃលើហេតុផលមនុស្សធម៌។ ប៉ុន្តែស្ថានការណ៍អាចនឹងមានការប្រែប្រួល បន្ទាប់ពីបទឈប់បាញ់បានបញ្ចប់។

ការឈប់បាញ់រយៈពេល ៣ ថ្ងៃនេះត្រូវបានយោធាស៊ូដង់និយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រ។នេះកើតឡើង ១៤ ម៉ោងបន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស ឬ RSF បានប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់ ស្របជាមួយថ្ងៃឈប់សម្រាករបស់មូស្លីម Eid al-Fitr ដែលជាការបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រភពផ្សេងទៀតនិយាយថា គ្មានការប្រយុទ្ធគ្នាធំណាមួយត្រូវបានបញ្ជាក់ចាប់តាំងពីនៅក្នុងរដ្ឋធានី Khartoum មកម្ល៉េះ។
ទោះយ៉ាងណា អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រវាងយោធាស៊ូដង់ដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០២១ និងក្រុមទាហ៊ានប៉ារ៉ា ស្របពេលដែលអង្គការសុខភាពពិភពលោកបាននិយាយថា មនុស្ស ៤១៣ នាក់បានស្លាប់ និងជាង ៣,៥០០ នាក់បានរងរបួសគិតត្រឹមថ្ងៃសុក្រ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កងកម្លាំងគាំទ្ររហ័សស៊ូដង់ ប្រកាសបើកអាកាសយានដ្ឋាន សម្រាប់ការជម្លៀស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ