ព័ត៌មានអន្ដរជាតិ
២ ខែទៀត ថៃ ចប់អាកាសធាតុក្ដៅខ្លាំង តែជួបគ្រោះមួយទៀត
យោងតាមនាយកដ្ឋានឧតុនិយម (MD) រាយការណ៍ថា រដូវក្ដៅនឹងបញ្ចប់នាពេលឆាប់ៗនេះ ប៉ុន្តែការព្យាករណ៍មួយទៀតបញ្ជាក់ថា ថៃនឹងប្រឈមមុខជាមួយឥទ្ធិពលដ៏អាក្រក់នៃបាតុភូត El Niño នាពាក់កណ្តាលខែមិថុនា ដែលនាំឲ្យជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងប្រទេស។
លោក Somkhwan Tanchan ប្រធាននាយកដ្ឋានសង្កេតការណ៍ឧតុនិយមបានកត់សម្គាល់ថា ទោះបីជាសីតុណ្ហភាពអតិបរិមាពីមុនត្រូវបានគេព្យាករណ៍ថានឹងឡើងដល់កំពូលនៅ ៤៣C អង្សាសេនៅរដូវក្តៅនេះ ប៉ុន្តែសីតុណ្ហភាពខ្ពស់បំផុតត្រូវបានគេរំពឹងថានឹងបន្តនៅប្រហែល ៤០C អង្សាសេសម្រាប់រដូវក្តៅដែលនៅសល់។
ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ភាពធ្ងន់ធ្ងរនៃគ្រោះរាំងស្ងួតនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងស្ថានភាពក្នុងឆ្នាំ ២០១៩ និង ២០២០ គឺកាន់តែមានការព្រួយបារម្ភ ហើយអាចបណ្តាលឲ្យមានការកើនឡើងនៃសីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសថៃនាពេលអនាគតដ៏ខ្លីខាងមុខ។
ខាងឧតុនិយម MD ក៏បានសម្ដែងការព្រួយបារម្ភផងដែរ ទាក់ទងនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដែលអាចបង្កឡើងដោយកម្ដៅខ្ពស់ជាបន្តបន្ទាប់។ កាលពីថ្ងៃសុក្រ សន្ទស្សន៍កំដៅ (HI) បានចុះបញ្ជីកម្រិតប្រកាសអាសន្ន ៥៤C អង្សាសេ នៅក្នុងសង្កាត់ Bang Na នៃទីក្រុងបាងកក ក៏ដូចជានៅ Chon Buri និង Phuket ។ HI ដែលគេហៅថាជាសីតុណ្ហភាពជាក់ស្តែង ឆ្លុះបញ្ចាំងពីសីតុណ្ហភាពដែលរាងកាយមនុស្សយល់ឃើញនៅពេលសំណើមដែលទាក់ទងត្រូវបានផ្សំជាមួយនឹងសីតុណ្ហភាពខ្យល់។
យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងសុខាភិបាលបានឲ្យដឹងថា សីតុណ្ហភាព HI ចាប់ពី ៤១ ដល់ ៥៤C អង្សាសេ បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសជាមួយនឹងការប៉ះពាល់នឹងកម្ដៅយូរ។ ស្ថានភាពកម្ដៅខ្ពស់នេះ ក៏ត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃអាទិត្យ ខណៈដែលអាកាសធាតុខ្លាំង រួមទាំងព្យុះផ្គររន្ទះ ត្រូវបានគេរំពឹងថា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់