ព័ត៌មានអន្ដរជាតិ
១០ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី
ជំងឺកូវីដ ១៩ បានសាយភាយពាសពេញពិភពលោកចាប់តាំងពីការផ្ទុះឡើងដំបូងនៅប្រទេសចិននៅចុងឆ្នាំ ២០១៩ ប៉ុន្តែនៅមានប្រទេសមួយចំនួនតូចដែលនៅតែមិនមានករណីឆ្លងជំងឺនេះ ។
គិតមកត្រឹមពេលនេះពិភពលោកមានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៩៥ លានករណី ហើយវាត្រូវបានគេរកឃើញនៅគ្រប់ទ្វីបរួមទាំងអង់តាក់ទិកជាដើម ប៉ុន្តែមានប្រទេសកោះចំនួន ១០ បានការពារ និងទប់ស្កាត់មិនឲ្យឆ្លងជំងឺនេះសូម្បីតែមួយករណី ។
១. ទូវ៉ាលូ (Tuvalu)
ទូវ៉ាលូជាក្រុមនៃកោះចំនួន ៩ នៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងស្ថិតនៅរវាងកោះហាវ៉ៃ និងប្រទេសអូស្ត្រាលី ហើយមានប្រជាជនចំនួន ១១,៦៤៦ នាក់ និងមានផ្ទៃដីត្រឹមតែ ១៦ គីឡូម៉ែត្រក្រឡានៃផ្ទៃដីសរុប ។
ប្រទេសកោះនេះបានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័សនៅពេលចាប់ផ្ដើមនៃជំងឺរាតត្បាតសម្រាប់ជនបរទេសទាំងអស់ ហើយបានណែនាំរយៈពេលធ្វើចត្តាឡីស័កផងដែរ ។
២. តុងហ្គា (Tonga)
តុងហ្គាគឺជាប្រទេសប៉ូលីនេស៊ី (Polynesian) និងជាប្រជុំកោះដែលមានកោះចំនួន ១៦៩ តែមានមនុស្សរស់នៅលើកោះតែ ៣៦ ប៉ុណ្ណោះ ។ វាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនច្រើនជាងគេនៅប៉ាស៊ីហ្វិកដែលមានប្រជាជន ១០៤,៤៩៤ នាក់ ។
ព្រំដែនប្រទេសតុងហ្គាត្រូវបានបិទសម្រាប់ការចូលមកដល់របស់ជនបរទេសទាំងអស់ ប៉ុន្តែមានករណីលើកលែង ប្រសិនបើមានការអនុញ្ញាតពីអាជ្ញាធររដ្ឋាភិបាលដែលពាក់ព័ន្ធ ហើយព្រះរាជាណាចក្រនេះបានដាក់បម្រាមគោចរពេលយប់ចាប់ពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៥ ព្រឹក ។
៣. តូខេឡៅ (Tokelau)
តូខេឡៅ ជាទឹកដីអាស្រ័យរបស់នូវែលហ្សេឡង់នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងមានប្រជាជនតាមការប៉ាន់ស្មានត្រឹមតែ ១,៤១១ នាក់ ។
ការរឹតត្បិតតាមព្រំដែនត្រូវបានណែនាំយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទៅកាន់កោះនេះ ហើយអ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពនៅកោះ Samoa មុនពេលធ្វើដំណើរទៅ ។
៥. កោះភីតកាន (Pitcairn Islands)
កោះភីតកាន គឺជាក្រុមមួយនៃកោះភ្នំភ្លើងចំនួន ៤ នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងដែលកើតឡើងពីដែនដីក្រៅប្រទេសអង់គ្លេស (British Overseas Territory) នៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ទឹកដីនេះមានបណ្តោយតែ ៣.២១ គីឡូម៉ែត្រ និងទទឹង ១.៦០ គីឡូម៉ែត្រប៉ុណ្ណោះ ។
កោះដែលមានប្រជាជនត្រឹមតែ ៥០ នាក់មួយនេះបាននិយាយថា ការរឹតបន្តឹងការធ្វើដំណើរនឹងនៅតែមានរហូតដល់យ៉ាងហោចណាស់ខែមីនា ឆ្នាំ ២០២២ ។
៦. កោះខូក (Cook Islands)
កោះខូកមានកោះចំនួន ១៥ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយបានគ្រប់គ្រងជាប្រទេសដោយខ្លួនឯងពីប្រទេសនូវែលហ្សេឡង់ ។
កោះដែលមានប្រជាជនចំនួន ១៧,៤៥៩ នាក់នៅតែមិនមានករណីឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីបានបិទព្រំដែនរបស់ខ្លួនទៅកាន់ពិភពលោក ។
៧. កោះគីរីបាទី (Kiribati)
គីរីបាទីជាប្រទេសកោះឯករាជ្យមួយនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ។ កោះនេះមានប្រជាជនត្រឹមតែជាង ១១០,០០០ នាក់ដែលច្រើនជាងពាក់កណ្តាលនៃពួកគេរស់នៅលើកោះ Tarawa ។ រដ្ឋនេះមានកោះតូចៗចំនួន ៣២ និងកោះផ្កាថ្មមួយកន្លែងគឺ Banaba ។
ប្រទេសនេះបានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសដោយបិទរាល់ការធ្វើដំណើរដែលមិនចាំបាច់នៅពាក់កណ្តាលខែមីនា និងអនុវត្តការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។
៨. កោះណូរូ (Nauru)
កោះណូរូ ដែលមានទីតាំងនៅកោះម៉ាយក្រូណេស៊ី (Micronesia) គឺជាប្រទេសដែលតូចជាងគេលំដាប់ទី ៣ នៅលើពិភពលោកដែលមានប្រជាជន ១២,៧០០ នាក់ ។ គេដឹងថាកោះនេះមានមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅឯនាយឆ្នេរប្រទសអូស្ត្រាលី ។
ប្រទេសនេះបានអនុវត្តការរឹតបន្តឹងជំងឺកូវីដ ១៩ យ៉ាងតឹងរ៉ឹង ។ រដ្ឋាភិបាលបានប្រកាសអាសន្នថ្នាក់ជាតិជាវិធានការណ៍បង្ការ ទោះបីមិនបានកត់ត្រាករណីឆ្លងវីរុសសូម្បីមួយករណីក៏ដោយ ហើយបានផ្អាកការហោះហើរទាំងអស់ទៅកាន់ប្រទេសនេះ ។
ប្រទេសនេះក៏បានណែនាំការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃសម្រាប់ការមកដល់របស់ភ្ញៀវទេសចរទាំងអស់ ។
៩. កោះណៀ (Niue)
កោះណៀ ជាកោះផ្កាថ្មមួយនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងមានទំហំ ១ ភាគ ៦ នៃទំហំទីក្រុងឡុងដ៍ ។ វាជារដ្ឋគ្រប់គ្រងដោយខ្លួនឯងជាមួយប្រទេសនូវែលហ្សេឡង់ ។
កោះណៀមានចំនួនប្រជាជនតែ ១,៧០០ នាក់ប៉ុណ្ណោះរស់នៅលើកោះនេះ ខណៈមនុស្សជាង ៣០,០០០ នាក់ ឬជាង ៩៥ ភាគរយនៃប្រជាជនរបស់ខ្លួនរស់នៅក្នុងប្រទេសនូវែលហ្សេឡង់ដែលពួកគេមានសិទ្ធិជាពលរដ្ឋ ។
កោះណៀបានអនុវត្តការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំង នៅពេលចាប់ផ្តើមរោគរាតត្បាត ខណៈដែលឥឡូវនេះកំពុងចាប់ផ្តើមបន្ថូរបន្ថយ បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមបង្កើនចំនួនអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសនូវែលហ្សេឡង់ ។
១០. កោះប៉ាឡៅ (Palau)
កោះប៉ាឡៅដែលជាប្រជុំកោះមានកោះជាង ៥០០ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមានចំនួនប្រជាជនប្រហែល ១៨,០០០ នាក់ ។ កាលពីពេលថ្មីៗនេះប្រទេសនេះបានទទួលការដឹកជញ្ជូនវ៉ាក់សាំងលើកដំបូងរបស់ខ្លួនពីក្រុមហ៊ុនឱសថរបស់អាមេរិកឈ្មោះ Moderna ។
ក្រុមមន្រ្តីកោះប៉ាឡៅមានគោលបំណងចាក់វ៉ា់ក់សាំងនៅទូទាំងប្រទេសនៅត្រឹមខែមេសា ប៉ុន្តែពួកគេនិយាយថា កាលបរិច្ឆេទអាចនឹងត្រូវពន្យារពេលដោយសារតែការរង់ចាំក្នុងការបែងចែកដូស ។ រហូតមកដល់ពេលនេះកោះប៉ាឡៅមិនបានកត់ត្រាករណីឆ្លង ឬការស្លាប់ដោយសារជំងឺកូវីដ ១៩ សូម្បីតែមួយករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់